• November 22, 2025
 កូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យធ្វើឲ្យស្ត្រីរម្នាក់បានបាត់បង់ជីវិត បុរសម្នាក់រងរបួសធ្ងន់ និងផ្ទះប្រជាពលរដ្ឋជាង១០ខ្នង ត្រូវបានបំផ្លាញ ក្នុងអគ្គិភ័យឆាបឆេះកាលពីយប់មិញ

កូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យធ្វើឲ្យស្ត្រីរម្នាក់បានបាត់បង់ជីវិត បុរសម្នាក់រងរបួសធ្ងន់ និងផ្ទះប្រជាពលរដ្ឋជាង១០ខ្នង ត្រូវបានបំផ្លាញ ក្នុងអគ្គិភ័យឆាបឆេះកាលពីយប់មិញ

Spread the love
Digiqole Ad

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវលំ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។
កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់១៨ឡាន និងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០២គ្រឿង ។
ប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ផ្ទះឈើប្រក់ស័ង្កសី ទំហំ (៣ម៉ែត្រ x ៦ម៉ែត្រ) និងឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ (៣ម៉ែត្រ x ៦ម៉ែត្រ) ចំនួន០១ខ្នង និងបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន១០ខ្នង រួមសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១១និង៣០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យមានមនុស្សស្រីម្នាក់ស្លា-ប់នៅក្នុងហេតុការណ៍នេះ និងមនុស្សប្រុសម្នាក់ទៀតបានរងរបួសធ្ងន់៕
ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ
Digiqole Ad

Related post