
កុមារាខ្មែរឥស្លាមដែលគ្រោះថ្នាក់រងរបួសដាច់ជើងម្ខាងត្រឹមភ្លៅ នៅភូមិទ្រា៥ បានស្លាប់ហេីយ កំឡុងពេលនៅតាមផ្លូវទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ


ទ្រា, ត្បូងឃ្មុំ៖ កុមារាខ្មែរឥស្លាម ដែលបានរងរបួសដាច់ជើងម្ខាងត្រឹមភ្លៅ ដោយសារគ្រោះថ្នាក់ក្រឡាប់រទេះដឹកឥវ៉ាន់កៀបនឹងដើមស្វាយ បានស្លាប់ហេីយ វេលាម៉ោងប្រហែល ៦៖៣០នាទី ក្នុងកំឡុងពេលនៅតាមផ្លូវទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។
កុមាររងគ្រោះមានឈ្មោះ យ៉ាន ហ្វាទេស អាយុ១២ឆ្នាំ ជាសិស្សរៀននៅសាលាអាហ្ស៊ីហ្សះ រស់នៅភូមិទ្រាទី៥ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានជួបគ្រោះថ្នាក់នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅមុខសាលាបឋមសិក្សាភូមិទ្រាទី៤ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
មុនកើតហេតុ កុមាររងគ្រោះបានជិះលើរទេះដឹកឥវ៉ាន់ដែលមានពូឈ្មោះ ជិ ហ្វីស៊ី ជាអ្នកបើកបរ កំពុងដឹកឥវ៉ាន់មកពីកន្លែងលក់ ត្រឡប់ទៅផ្ទះ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូបានគេចជាមួយរថយន្តដែលបើកបរមកពីទិសផ្ទុយ ក៏បានរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់រទេះ បណ្តាលអោយជនរងគ្រោះទៅកៀបនឹងដើមស្វាយ រងរបួសដាច់ជើងម្ខាងត្រឹមភ្លៅភ្លាមៗតែម្តង។
បច្ចុប្បន្ន ក្រុមគ្រួសារកំពុងដឹកសាកសពត្រឡប់ទៅគេហដ្ឋានវិញ ដេីម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕
