ព័ត៌មានជាតិ

កម្ពុជា និងតួកម៉ានីស្ថាន គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នាពេលឆាប់ៗ ខាងមុខនេះ

Spread the love
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម AHMET Gurbanov អនុរដ្ឋមន្ត្រីក្រសួងការបរទេសតួកម៉ានីស្ថាន អមដោយឯកឧត្តម MUHAMMETNYYAZ Mashalov អគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជា (មាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងតួកម៉ានីស្ថាន នាទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ២០២៦។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម AHMET Gurbanov បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ចំពោះកត្តាសុខសន្តិភាព សុខសុវត្ថិភាព ការរីកចំរើនលើគ្រប់វិស័យ រួមទាំងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសប្រាសាទអង្គរវត្តដែលជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានកាន់តែច្រើន។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងវិស័យទេសចរណ៍បន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីសក្តានុពលទេសចរណ៍របស់តួកម៉ានីស្ថានដែលរួមមានបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្រ្តដែលទទួលស្គាល់ដោយអង្គការយូណេស្កូ ព្រមទាំងទេសចរណ៍បែបវេជ្ជសាស្រ្តដែលផ្សារភ្ជាប់ការព្យាបាលតាមបែបធម្មជាតិ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-តួកម៉ានីស្ថាន ដែលបានរួមចំណែកជាវិជ្ជមានក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើនសក្តានុពលកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្នុងជំនួបប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីតួកម៉ានីស្ថាន ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាទៅកាន់ប្រជាជនតួកម៉ានីស្ថាន និងរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតអំពីកម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព សុខសន្តិភាព និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ស៊ីជំរៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី តាមរយៈការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់វិនិយោគិន សារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍រវាងប្រទេសទាំងពីរ ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការជំរុញទស្សនកិច្ចថ្នាក់ដឹកនាំក្នុងវិស័យទេសចរណ៍ និងការសិក្សាលទ្ធភាពរៀបចំជើងហោះហើរត្រង់រវាងទីក្រុង Ashgabat-ភ្នំពេញ និង Ashgabat-សៀមរាប។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជំរុញការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទេសចរណ៍តួកម៉ានីស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងតួកម៉ានីស្ថាន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការតាំងពីឆ្នាំ១៩៩៥ ហើយក្នុងរយៈពេលចុងក្រោយនេះ ភាគីទាំងពីរបានបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យទេសចរណ៍ផងដែរ។
ប្រភព៖ ក្រសួងទេសចរណ៍
camm

Recent Posts

លោក ត្រាំ សង្ឃឹមថាសង្គ្រាមអាមេរិក-អ៊ីរ៉ង់ជិតឈានដល់ទីបញ្ចប់

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី១៦ ខែកញ្ញា ថា លោកសង្ឃឹមថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងខិតជិតដល់ទីបញ្ចប់ ខណៈកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយ នៅតែបន្ត។ (more…)

2 hours ago

ការិយាល័យថវិកាសភាអាមេរិក៖ សង្គ្រាមជាមួយអ៊ីរ៉ង់ចំណាយប្រមាណ ៣៨ ពាន់លានដុល្លារ

យោងតាមរបាយការណ៍របស់ការិយាល័យថវិកាសភាអាមេរិក (CBO) ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ការចំណាយរបស់សហរដ្ឋអាមេរិកលើសង្គ្រាមរយៈពេល ៦ ខែជាមួយអ៊ីរ៉ង់ បានកើនដល់ប្រមាណ ៣៨ ពាន់លានដុល្លារ។ (more…)

23 hours ago

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលស្តីពី «និន្នាការ និងតម្រូវការទេសចរមូស្លីម» នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «និន្នាការ និងតម្រូវការទេសចរមូស្លីម» ដើម្បីលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីបង្គោល និងភាគីពាក់ព័ន្ធ ក្នុងការផ្តល់សេវាទេសចរណ៍ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរមូស្លីម។ (more…)

23 hours ago

ប្រព័ន្ធការពារដែនអាកាសអារ៉ាប៊ីសាអូឌីត ស្ទាក់បំផ្លាញដ្រូនរបស់ក្រុមហ៊ូទី នៅក្បែរម៉ាក្កះ

ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើក ឬដ្រូនមួយគ្រឿង ដែលត្រូវបានបាញ់បង្ហោះដោយក្រុមហ៊ូទីពីប្រទេសយេម៉ែន នៅក្បែរទីក្រុងបរិសុទ្ធម៉ាក្កះ។ (more…)

1 day ago

មូស្លីមនៅភាគខាងត្បូងហ្វីលីពីន ចាប់ផ្តើមបោះឆ្នោតជ្រើសរើសសភា បាងសាម៉ូរ៉ូ(Bangsamoro )ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ប្រជាពលរដ្ឋនៅតំបន់ស្វយ័ត Bangsamoro Autonomous Region(BARMM) នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានចាប់ផ្តើមបោះឆ្នោតនៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា នេះ ដើម្បីជ្រើសរើសសមាជិកសភារបស់ខ្លួនជាលើកដំបូង។ (more…)

2 days ago

មនុស្ស ១៣នាក់រងរបួស វិហារឥស្លាម និងលំនៅដ្ឋានជាច្រើនខ្នងខូចខាត ក្នុងការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត

អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថា ជនស៊ីវិលចំនួន ១៣នាក់បានរងរបួស បន្ទាប់ពីការវាយប្រហារដោយមីស៊ីលបាលីស្ទិក និងយន្តហោះគ្មានមនុស្សបើក ឬដ្រូន របស់ក្រុមហ៊ូទីយេម៉ែន។ ការវាយប្រហារដែលធ្វើឡើងកាលពីថ្ងៃចន្ទ បានសំដៅលើតំបន់ស៊ីវិលនៅទីក្រុង ខាមីស…

2 days ago