ព័ត៌មានជាតិ

កម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី ៧ នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា

Spread the love
(ភ្នំពេញ)៖ អបអរសាទរ កម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី ៧ ក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។
ការឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក (World Best Rice 2025) នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយ The Rice Trader រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាលើកទី ៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុត ក្នុងកម្មវិធីលំដាប់ពិភពលោក ដោយលើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយនៅឆ្នាំ២០២៥។

សូមជម្រាបជូនផងដែរថា ការឈ្នះពានរង្វាន់នេះ គឺបានមកពីការគិតខំប្រឹងប្រែងរបស់ប្រជាកសិករកម្ពុជា ដែលបានចូលរួមខិតខំប្រឹងប្រែងផលិតអង្ករកម្ពុជា ជំរុញធ្វើយ៉ាងណាឲ្យមានគុណភាពខ្ពស់រហូតមានការទទួលស្គាល់ពីអន្តរជាតិនូវគុណតម្លៃ និងគុណភាពនៃអង្ករកម្ពុជារហូតមក៕
camm

Recent Posts

អគ្គីភ័យបានឆេះបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន២១ផ្ទះ នៅសង្កាត់ស្វាយប៉ាក់

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ករណីអគ្គិភ័យ កំពុងឆាបឆេះរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ (more…)

2 days ago

អាមេរិកបារម្ភថា អ៊ីស្រាអែលអាចមានផែនការសម្លាប់មន្ត្រីចរចាកំពូលរបស់អ៊ីរ៉ង់ អំឡុងកិច្ចពិភាក្សាបទឈប់បាញ់

សារព័ត៌មាន The New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតមន្ត្រីអាមេរិកថា រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្លាប់មានការព្រួយបារម្ភថា អ៊ីស្រាអែលអាចកំពុងរៀបចំផែនការសម្លាប់មន្ត្រីចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ចចរចាដ៏រសើបស្តីពីបទឈប់បាញ់ ដែលបានចាប់ផ្តើមកាន់តែសកម្មនៅដើមឆ្នាំនេះ។ (more…)

5 days ago

ខេត្តកោះកុងប្រកាសតែងតាំងគណៈអ៊ីម៉ាំខេត្តថ្មី ដើម្បីបន្តបម្រើសហគមន៍ខ្មែរឥស្លាម

កោះកុង៖ រដ្ឋបាលខេត្តកោះកុង សហការជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានប្រកាសតែងតាំងលោក ឡោះ ម៉ាន ជាប្រធានគណៈអ៊ីម៉ាំខេត្តកោះកុងថ្មី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបន្តដឹកនាំ និងបម្រើការងារសាសនាជូនសហគមន៍ខ្មែរឥស្លាម បន្ទាប់ពីថ្នាក់ដឹកនាំជំនាន់មុនបានទទួលមរណភាព។ (more…)

5 days ago

Cambodia and U.S. Sign Historic ‘Open Skies’ Aviation Deal

Cambodia and the United States have officially signed a historic Open Skies agreement, establishing the…

6 days ago

Cambodia Unleashes ‘Gastro-Diplomacy’ Strategy to Feast on Tourism Growth

Cambodia is turning its culinary heritage into a powerful economic driver, convening top officials and…

6 days ago