• July 25, 2024
 អ្នកធ្វើអុំរ៉ោះមកពីអ៊ីរ៉ង់ នឹងទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតលើកដំបូង នៅថ្ងៃទី១៩ ខែធ្នូខាងមុខ ក្រោយខកខានអស់​រយៈពេល ៨ឆ្នាំ

អ្នកធ្វើអុំរ៉ោះមកពីអ៊ីរ៉ង់ នឹងទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតលើកដំបូង នៅថ្ងៃទី១៩ ខែធ្នូខាងមុខ ក្រោយខកខានអស់​រយៈពេល ៨ឆ្នាំ

Spread the love
Digiqole Ad

អ្នកធ្វើអុំរ៉ោះមកពីអ៊ីរ៉ង់ នឹងទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតជាលើកដំបូង នៅថ្ងៃទី១៩ ខែធ្នូខាងមុខ ដើម្បីធ្វើអុំរ៉ោះ ក្រោយខកខានអស់​រយៈពេល ៨ឆ្នាំ។

ថ្លែងក្នុងសន្និសីទសារ​ព័ត៌មាននៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារ លោក Abbas Hosseini ប្រ​ធាន​អង្គការ​នៃកិច្ចការហាជ្ជី និងអុំរ៉ោះរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយ​ថា មានអ្នក​ធ្វើអុំរ៉ោះចំនួន ៥៥០ នាក់ ដែលជាក្រុមដំបូង ក្នុងចំណោមអ្នកធ្វើអុំរ៉ោះអ៊ីរ៉ង់សរុបចំនួន ៧០,០០០ នាក់ នឹងទៅដល់​ហ្ពៃ​តុលឡោះ ដែលស្ថិតនៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៩ ខែធ្នូ។ នេះបើតាមការ​ផ្សាយដោយកា​សែតអា​រ៉ាប់ Saudi Gazette នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

លោក Abbas Hosseini បានលើកឡើងថា ពួកគេនឹងស្នាក់នៅចំនួន ១០ថ្ងៃ ក្នុងប្រទេសអារ៉ាប៊ី​សា​អូឌីត ដោយប្រាំថ្ងៃនៅទី​ក្រុងម៉ាក្កះ និង៥ថ្ងៃទៀត​នៅទីក្រុងម៉ាឌីណះ។

លោកបានបន្ថែមថា ការបញ្ជូនអ្នកធ្វើអុំរ៉ោះអ៊ីរ៉ង់ទាំងនោះ នឹងត្រូវដំណើរការជាបន្តបន្ទាប់រហូត​ដល់​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺរហូតដល់មុនខែ​រ៉ម៉ាឌនដ៏​ពិសិដ្ឋមកដល់ បន្ទាប់ពីភាគី​ទាំងសង​ខាងបាន​ចុះហត្ថ​លេខាលើ​អនុស្សរណៈនៃការយោគយល់ និងទទួលបានការសម្របសម្រួលនានា​ពី​ក្រសួងកិច្ចការហាជ្ជី និង​អុំ​រ៉ោះ នៃប្រទេស​អារ៉ា​ប៊ីសា​អូឌីត។

បើតាមលោក Hosseini ​ជនជាតិអ៊ីរ៉ង់ ៥.៧ លាននាក់កំពុងតម្រង់ជួររង់​ចាំវេនរបស់​ពួក​គេ ដើម្បីទៅ​ធ្វើអុំរ៉ោះ ខណៈអ្នកដែលបានចុះឈ្មោះកាលពីឆ្នាំ​២០០៨ កន្លងទៅ ហើយមិនទាន់បានទៅនឹង​ទទួ​លបានការពិនិត្យឈ្មោះរបស់ពួកគេឡើងវិញផងដែរ ដោយអង្គការនៃកិច្ចការហាជ្ជី និងអុំរ៉ោះ បាន​ត្រៀម​ខ្លួនរួចរាល់ហើយក្នុងការបញ្ជូនអ្នកធ្វើអុំរ៉ោះអ៊ីរ៉ង់ ចន្លោះពី ៨០០,០០០នាក់ ទៅ១លាននាក់ ជារៀង​រាល់ឆ្នាំ ប្រសិន​បើលក្ខខណ្ឌត្រឹមត្រូវ និងស្ថាប័ន​ពាក់ព័ន្ធផ្សេងទៀតផ្តល់កិច្ចសហប្រតិ​បត្តិ​ការចាំ​បាច់​នានា។

គួរជម្រាបថា នេះគឺជាលើកដំបូងហើយដែលអ៊ីរ៉ង់នឹងបញ្ជូនអ្នកធ្វើអុំរ៉ោះរបស់ខ្លួន ទៅកាន់ប្រទេស​អារ៉ាប៊ីសាអូ​ឌីត បន្ទាប់ពីបានបញ្ឈប់ចាប់តាំងពីឆ្នាំ២០១៥ កន្លងមក ដោយមានបញ្ហាការទូត និង​បន្ទាប់ពីបានបង្កើត​ទំនាក់​ទំនង​ការទូតឡើងវិញ នៅអំឡុងខែមីនា ឆ្នាំ២០២៣ តាមរយៈកិច្ច​ព្រម​ព្រៀងដែលសម្របសម្រួល​ដោយ​ប្រទេសចិន៕

Digiqole Ad

Related post