• March 31, 2026
 អ៊ីស្រាអែលអនុម័តច្បាប់ប្រហារជីវិត ដែលគេមើលឃើញថាដាក់ចំពោះជនជាតិប៉ាឡេស្ទីនដែលជាប់ចោទពីបទភេរវកម្ម

អ៊ីស្រាអែលអនុម័តច្បាប់ប្រហារជីវិត ដែលគេមើលឃើញថាដាក់ចំពោះជនជាតិប៉ាឡេស្ទីនដែលជាប់ចោទពីបទភេរវកម្ម

Spread the love
Digiqole Ad

អ៊ីស្រាអែល៖ សភាអ៊ីស្រាអែលបានបោះឆ្នោតគាំទ្រឲ្យមានការប្រើប្រាស់ទោសប្រហារជីវិតទៅលើជនជាតិប៉ាឡេស្ទីនណាដែលត្រូវបានតុលាការកាត់ទោសពីបទភេរវកម្ម។ច្បាប់ថ្មីទើបអនុម័តនៅថ្ងៃទី៣០ ខែមីនានេះតម្រូវឲ្យជនជាប់ចោទត្រូវទទួលទោសដោយការព្យួរកក្នុងកំឡុងពេលពី៣ទៅ៦ខែ បន្ទាប់ពីការកាត់ទោសបានបញ្ចប់ជាស្ថាពរ។
ការសម្រេចចិត្តនេះទទួលបានសំឡេងគាំទ្រ៦២ទល់នឹង៤៨ ហើយក៏មានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះបានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសបំផុត ដោយសារវាផ្ដោតសំខាន់ទៅលើតែការវាយប្រហារណាដែលមានបំណងចង់លុបបំបាត់រដ្ឋអ៊ីស្រាអែល ដែលចំណុចនេះហើយដែលធ្វើឲ្យអ្នករិះគន់យល់ថា វាហាក់ដូចជាបង្កើតឡើងដើម្បីដាក់ទោសតែជនជាតិប៉ាឡេស្ទីន ប៉ុន្តែមិនបានរាប់បញ្ចូលជនជាតិអ៊ីស្រាអែលឡើយ ប្រសិនបើពួកគេបង្កកំហុសស្រដៀងគ្នានេះ។
ប្រភព៖ TRT Word

Digiqole Ad

Related post