• November 22, 2024
 អៀរឡង់ ក្លាយជាប្រទេសដំបូងគេក្នុងតំបន់អឺរ៉ុប ដែលបានទទួលយកការតែងតាំងឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនពេញលេញ

អៀរឡង់ ក្លាយជាប្រទេសដំបូងគេក្នុងតំបន់អឺរ៉ុប ដែលបានទទួលយកការតែងតាំងឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនពេញលេញ

Spread the love
Digiqole Ad

បន្ទាប់ពីបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការកាលពីដើមឆ្នាំនេះ នៅថ្ងៃអង្គារ ប្រទេសអៀរឡង់បានទទួលយកការតែងតាំងឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនពេញលេញជាលើកដំបូង។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទេសរដ្ឋមន្ត្រីរបស់ប្រទេសនេះ បានបញ្ជាក់ថា លោកស្រី Jilan Wahba Abdalmajid នឹងលាឈប់ពីតំណែងបច្ចុប្បន្ន ជាប្រមុខបេសកកម្មប៉ាឡេស្ទីន ប្រចាំប្រទេសអៀរឡង់ ដោយត្រូវទទួលតំណែងថ្មីទៅជា ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំប្រទេសអៀរឡង់វិញ។

ទំនាក់ទំនងការទូតផ្លូវការរវាងអៀរឡង់ និងរដ្ឋប៉ាឡេស្ទីនត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ខណៈកាលខែមុន អាជ្ញាធរប៉ាឡេស្ទីនបានជូនដំណឹងជាផ្លូវការដល់ទីក្រុង Dublin អំពីចេតនារបស់ខ្លួនក្នុងការធ្វើឱ្យប្រសើរឡើងនូវតំណាងរបស់ខ្លួននៅក្នុងប្រទេសអៀរឡង់ ពីបេសកកម្មការទូតទៅជាស្ថានទូត ក្រោមអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦១ ដែលធានាការការពារបុគ្គលិកការទូត។

គួរជម្រាបថា កាលពីខែឧសភា ប្រទេសអៀរឡង់ អេស្ប៉ាញ ន័រវេស និងស្លូវេនី បានប្រកាសទទួលស្គាល់ប៉ាឡេស្ទីនជា “រដ្ឋអធិបតេយ្យភាព និងឯករាជ្យ” ដែលមានតំបន់ Gaza Strip និង West Bank ហើយបានយល់ព្រមបង្កើតទំនាក់ទំនងការទូតពេញលេញផងដែរ៕

Digiqole Ad

Related post