![អារ៉ាប៊ីសាអ៊ូឌីត អំពាវនាវឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ](https://camm-media.com/wp-content/uploads/2024/01/423006632_821910259946950_2265784069734568467_n-850x500.jpg)
អារ៉ាប៊ីសាអ៊ូឌីត អំពាវនាវឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ
![Digiqole Ad](https://camm-media.com/wp-content/uploads/2024/01/4-Adv-.gif)
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វាហាន អាល់ ស៊ូដ (Faisal bin Farhan Al Saud) កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ។លោករដ្ឋមន្រ្តិបានធ្វើការអធិប្បាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអេហ្ស៊ីបលោក អាមេ ស៊ូគ្រី (Sameh Shoukry) នៅទីក្រុងគែរ ដែលក្នុងនោះលោកទាំងពីរ បានអំពាវនាវឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងជំនួយ ដើម្បីទៅដល់អ្នកដែលខ្វះខាត នេះបើយោងតាមបណ្តាញព័ត៌មានរដ្ឋអារ៉ាប៊ីសាអ៊ូឌីត Al Arabiya News។
![](https://camm-media.com/wp-content/uploads/2024/01/423006632_821910259946950_2265784069734568467_n.jpg)
![Digiqole Ad](https://camm-media.com/wp-content/uploads/2024/01/4-Adv-.gif)