អារ៉ាប៊ីសាអូឌីតអនុម័តគម្រោងរៀបចំអកាសយាន្តដ្ឋានថ្មីមួយនៅក្រុងម៉ាក្កះ សម្រាប់សម្រួលការធ្វើដំណើរអ្នកធម្មយាត្រាហាជ្ជី និងអ៊ុំរ៉ោះដែលមានការកើនឡើងរាល់ឆ្នាំ
អារ៉ាប៊ីសាអូឌីតកំពុងជំរុញទៅមុខជាមួយនឹងអាកាសយានដ្ឋានថ្មីមួយនៅទីក្រុងម៉ាក្កះ ដែលជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនកាន់តែទូលំទូលាយ ដែលមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍សម្រាប់អ្នកធ្វើធម្មយាត្រា។ បើយោងតាមការចុះផ្សាយដោយសារព័ត៌មានSaudi Guazetteនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក Saleh Al-Rasheed នាយកប្រតិបត្តិនៃគណៈកម្មការសម្រាប់គ្រប់គ្រងទីក្រុងម៉ាក្កះនិងទីតាំងពិសិដ្ឋ បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយជាមួយ Harvard Business Review ថា ការអនុម័តគម្រោងនេះគឺត្រូវបានធានាសម្រាប់ទិសដៅវិនិយោគជាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍអាកាសយានដ្ឋានម៉ាក្កះ ទៅតាមស្តង់ដារសកល ដែលមានគោលបំណងបម្រើភ្ញៀវទេសចររាប់លាននាក់។ អាកាសយានដ្ឋាននេះត្រូវបានគ្រោងនឹងសាងសង់តាមស្តង់ដារអន្តរជាតិ ដែលត្រូវបានរចនាឡើងដើម្បីសម្រួលដល់ចំនួនអ្នកធ្វើធម្មយាត្រាហាជ្ជីនិងអ៊ុំរ៉ស់ ដែលកំពុងកើនឡើងជារៀងរាល់ឆ្នាំ។ អាជ្ញាធរក៏បានបញ្ជាក់ផងដែរថា អាកាសយានដ្ឋាននេះនឹងត្រូវបានអភិវឌ្ឍតាមរបៀបដែលបំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ រួមទាំងអាកាសយានដ្ឋានអន្តរជាតិ King Abdulaziz ក្នុងទីក្រុង Jeddah មិនមែនប្រកួតប្រជែងជាមួយវាទេ។ គួរបញ្ជាក់ថាការអភិវឌ្ឍនេះស្របនឹងចក្ខុវិស័យរយៈពេលវែងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែប្រសើរឡើងក្នុងការប្រត្តបត្តិធម្មយាត្រាហាជ្ជី និង អ៊ុំរ៉ោះ ទាំងមូលសម្រាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។





