• July 25, 2024
 អង្គការសុខភាពពិភពលោករាយការណ៍ថាមនុស្សជាង២សែននាក់រស់នៅក្នុងតង់ រយៈពេល៣ខែ បន្ទាប់ពីការរញ្ជួយដីនៅអាហ្វហ្គានីស្ថាន

អង្គការសុខភាពពិភពលោករាយការណ៍ថាមនុស្សជាង២សែននាក់រស់នៅក្នុងតង់ រយៈពេល៣ខែ បន្ទាប់ពីការរញ្ជួយដីនៅអាហ្វហ្គានីស្ថាន

Spread the love
Digiqole Ad
លោក Luo Dapeng អ្នកតំណាងរបស់អង្គការសុខភាពពិភពលោក(WHO) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ NHK ក្នុងទីក្រុងតូក្យូកាលពីថ្ងៃពុធកន្លងទៅនេះ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនថា មន្ត្រីអង្គការសុខភាពពិភពលោក និយាយថា លោកគិតថាមនុស្សប្រហែលពី ២០០.០០០នាក់ ទៅ ៣០០.០០០នាក់ នៅតែរស់នៅក្នុងតង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រយៈពេលបីខែបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង បានវាយប្រហារតំបន់ភាគខាងលិចប្រទេស។

អង្គការសុខភាពពិភពលោក(WHO) និយាយថា ការរញ្ជួយដីកាលពីខែតុលា បានសម្លាប់មនុស្សជាង ១.៤០០នាក់ របួសជាង ២.០០០នាក់ផ្សេងទៀត និងបំផ្លាញលំនៅឋានជាង ១០.០០០ខ្នង។ លោក Luo បាននិយាយថា អាហ្វហ្គានីស្ថានកំពុងស្ថិតនៅពាក់កណ្តាលនៃរដូវរងានៅពេលនេះ ហើយអាកាសធាតុនៅតំបន់ខ្ពង់រាបមានភាពត្រជាក់ខ្លាំង ហើយ ស្ថានភាពនៅតែ«មហន្តរាយខ្លាំង»។
Digiqole Ad

Related post