• October 16, 2024
 អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍអាជីពលើជំនាញបង្រៀនភាសាអង់គ្លេសប្រកបដោយប្រសិទ្ធភាព” រយៈពេល២ថ្ងៃ ដល់លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតដែលកំពុងបង្រៀន និងសិក្សាភាសាអង់គ្លេស

Spread the love
Digiqole Ad

អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្រៀនស្តីពី “ការអភិវឌ្ឍអាជីពលើជំនាញបង្រៀនភាសាអង់គ្លេសប្រកបដោយប្រសិទ្ធភាព” ដល់លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិត ដែលកំពុងបង្រៀន និងសិក្សាភាសាអង់គ្លេស រួមទាំងអ្នកគ្រប់គ្រង ឬប្រធានផ្នែកនៃកម្មវិធីភាសាអង់គ្លេសផងដែរ។

វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងរយៈពេល ២ថ្ងៃ (សៅរ៍-អាទិត្យ) ទី២៦ និង២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅទីស្នាក់ការអង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពភាសាអង់គ្លេសអោយមានប្រសិទ្ធភាព និងកាន់តែល្អប្រសើរឡើង។

សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ នឹងមានការផ្តល់ជូននូវអាហារសម្រន់ សម្ភារៈសិក្សា និងឯកសារផ្សេងៗ ហើយជាពិសេស ថែមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាទៀតផង ដោយចំណាយត្រឹមតែ ១០ដុល្លារ ប៉ុណ្ណោះក្នុងមួយនាក់។

សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមវគ្គបណ្តុះបណ្តាលនេះ អាចទំនាក់ទំនងចុះឈ្មោះតាមរយៈលេខទូរស័ព្ទ 095 80 40 60៕

Digiqole Ad

Related post