• December 25, 2024
 សាលារៀនទាំងអស់នៅទីក្រុង Lahore ដែលជាទីក្រុងធំទីពីររបស់ប្រទេសប៉ាគីស្ថាន​ នឹងត្រូវបិទ​ទ្វារបណ្តោះ​អាសន្ន ដោយ​សារខ្យល់ពុលកើនឡើងខ្ពស់មិនធ្លាប់មាន

សាលារៀនទាំងអស់នៅទីក្រុង Lahore ដែលជាទីក្រុងធំទីពីររបស់ប្រទេសប៉ាគីស្ថាន​ នឹងត្រូវបិទ​ទ្វារបណ្តោះ​អាសន្ន ដោយ​សារខ្យល់ពុលកើនឡើងខ្ពស់មិនធ្លាប់មាន

Spread the love
Digiqole Ad

អាជ្ញាធររដ្ឋាភិបាល បាននិយាយថា ទីក្រុង Lahore ដែលជាទីក្រុងធំទីពីររបស់ប្រទេសប៉ាគីស្ថាន​នឹង​បិទសាលាបឋមសិក្សាជាបណ្តោះអាសន្ន (រយៈពេលមួយសប្តាហ៍) បន្ទាប់ពីវាបានឃើញ​កម្រិត​នៃការបំពុលដោយគុណភាពខ្យល់ ដែលមិន​ធ្លាប់មានពីមុនមក។ នេះបើតាមការផ្សាយដោយ​សារ​ព័ត៌មាន Al Jazeera នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទីក្រុងដែលមានប្រជាជនចំនួន ១៤លាននាក់រស់នៅ ត្រូវបានហ៊ុំព័ទ្ធដោយផ្សែងអ័ព្ទ លាយ​ឡំ​និង​ខ្យល់បំពុល ដែលបណ្តាលមកពីផ្សែងម៉ាស៊ូតកម្រិតទាប ផ្សែងពីការដុតកាកសំ​ណល់​កសិកម្ម​តាម​រដូវ និងភាពត្រជាក់ក្នុងរដូវរងារ។

យោងតាមទិន្នន័យពី IQAir បានឱ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់ ដែលវាស់ស្ទង់កម្រិតនៃ​ការ​បំពុលបានលើសពី ១,០០០ កាលពីថ្ងៃសៅរ៍ ខណៈដែលលើសពីកម្រិត ៣០០ ត្រូវបានចាត់ទុកថា​ជាកម្រិតគ្រោះ​ថ្នាក់ទៅហើយ។ ការបំពុលក្នុងកម្រិតលើសពី ១,០០០ ក៏ត្រូវបានរកឃើញផងដែរ​នៅថ្ងៃអាទិត្យ ដែលត្រូវបានចាត់ទុកថា “មិនធ្លាប់​មានពីមុនមក”។

លោក Jahangir Anwar មន្ត្រីការពារបរិស្ថានជាន់​ខ្ពស់ នៅទីក្រុង Lahore បានប្រាប់ទីភ្នាក់​ងារ​ព័ត៌​មាន AFP ថា ការព្យាករណ៍អាកាសធាតុសម្រាប់រយៈពេលប្រាំមួយថ្ងៃបន្ទាប់ បង្ហាញថា កម្រិត​ខ្យល់ពុលនឹងនៅ​ដដែល។ ដូច្នេះហើយយើងកំពុងបិទសាលាបឋមសិក្សារបស់រដ្ឋាភិបាល និងឯក​ជនទាំងអស់​នៅ​ក្នុងទី​ក្រុង Lahore ក្នុងរយៈពេលមួយសប្តាហ៍។

ការស្រូបខ្យល់ពុលអាចបណ្តាលអោយប៉ះពាល់ដល់សុខភាព ដោយអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វានឹងធ្វើអោយកើតជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីក​សួត និងជំងឺផ្លូវដង្ហើម ជាដើម។ កាលពីថ្ងៃសៅរ៍ កំហាប់នៃសារធាតុបំពុល PM2.5 ជាភាគល្អិត​នៅ​ក្នុងខ្យល់ ដែល​បណ្តាល​ឱ្យ​ខូច​សុខភាពបំផុត គឺច្រើនជាង ៤០ដង នៃកម្រិតដែលត្រូវបាន​ចាត់ទុក​ថា អាចទទួល​យកបាន​ដោយ WHO ៕

Digiqole Ad

Related post