វៀតណាមប្តេជ្ញាអភិវឌ្ឍប្រព័ន្ធអេកូហាឡាល និងពង្រីកទីផ្សារហាឡាលសកលទាក់ទាញទេសចរណ័មូស្លីម
វៀតណាម៖ វៀតណាមកំពុងបង្កើនការវិនិយោគ និងរៀបចំយុទ្ធសាស្ត្រថ្មី ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូហាឡាល (Halal Ecosystem) និងលើកកម្ពស់វិស័យទេសចរណ៍ហាឡាល សំដៅទាក់ទាញភ្ញៀវទេសចរមូស្លីម និងពង្រីកវត្តមានរបស់ប្រទេសនៅក្នុងទីផ្សារហាឡាលពិភពលោក។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានVNA ។
ថ្លែងក្នុងសន្និសីទស្តីពីទេសចរណ៍ហាឡាលវៀតណាម ដែលរៀបចំឡើងនៅខេត្តខាន់ហ្វ័រ កាលពីថ្ងៃពុធ ទី៨ខែ កក្កដា ឆ្នាំ២០២៦ លោកស្រី ង្វៀន មិញ ហាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានមានប្រសាសន៍ថា៖ «វៀតណាមមានគោលដៅអភិវឌ្ឍប្រព័ន្ធអេកូហាឡាល ពង្រឹងការធ្វើសមាហរណកម្មអន្តរជាតិ និងប្រើប្រាស់ឱកាសឱ្យបានកាន់តែមានប្រសិទ្ធភាពពីទីផ្សារហាឡាលសកល»។
លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមនឹងបន្តកែលម្អក្របខណ្ឌស្ថាប័ន និងស្តង់ដារហាឡាល អភិវឌ្ឍធនធានមនុស្ស ពង្រីកសេវាកម្មដែលទទួលបានវិញ្ញាបនបត្រហាឡាល ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងជំរុញកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន។
ប្រភព៖ VNA





