• November 13, 2025
 លោកត្រាំដាក់លិខិតស្នើឲ្យប្រធានាធិបតីអ៊ីស្រាអែលលើកលែងទោសលោក ណេតាន់យ៉ាហ៊ូ

លោកត្រាំដាក់លិខិតស្នើឲ្យប្រធានាធិបតីអ៊ីស្រាអែលលើកលែងទោសលោក ណេតាន់យ៉ាហ៊ូ

Spread the love
Digiqole Ad
ការិយាល័យរបស់ប្រធានាធិបតីអ៊ីស្រាអែល នាថ្ងៃពុធ (ទី១២ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា លោក Isaac Herzog បានទទួលលិខិតពីប្រធានាធិបតីអាមេរិក លោក Donald Trump ដែលជំរុញឲ្យលោកពិចារណាផ្តល់ការលើកលែងទោសដល់នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu។

លោក Netanyahu បាននិងកំពុងប្រឈមជាមួយការកាត់ក្តីសំណុំរឿងពុករលួយយូរមកហើយ ហើយលោក Trump បានស្នើឲ្យមានការលើកលែងទោសម្តងហើយម្តងទៀត សម្រាប់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក។ លោក Netanyahu បដិសេធការចោទប្រកាន់នេះ ហើយបានផ្ដល់ចម្លើយពីភាពគ្មានទោស។
នៅក្នុងលិខិតដែលត្រូវបានចែករំលែកដោយការិយាល័យរបស់លោក Herzog លោក Trump បានសរសេរថា៖ «ទោះបីជាខ្ញុំគោរពទាំងស្រុងនូវឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌អ៊ីស្រាអែល និងនីតិវីធីរបស់វា ក៏ខ្ញុំជឿថា ដំណើរការផ្លូវច្បាប់ប្រឆាំងនឹង Bibi (លោក Netanyahu) ដែលបានធ្វើការជាមួយខ្ញុំអស់រយៈពេលជាយូរមកហើយ ក្នុងនោះរួមទាំងប្រឆាំងនឹងសត្រូវដ៏ស្វិតស្វាញរបស់អ៊ីស្រាអែល គឺអ៊ីរ៉ង់ ជាការកាត់ទោសនយោបាយ និងអយុត្តិធម៌»។
គួរបញ្ជាក់ថា លោក Netanyahu ត្រូវបានចោទប្រកាន់ក្នុងឆ្នាំ២០១៩ ក្នុងសំណុំរឿងចំនួន ៣ រួមទាំងបទចោទ ដែលថា បានទទួលអំណោយជិត ៧០០.០០០សេកែល (២១០.០០០ដុល្លារ) ពីពាណិជ្ជករ ក្នុងនោះរួមមានទាំងស្រាសំប៉ាញ និងស៊ីហ្គាផងដែរ៕
ប្រភព៖ BTV News
Digiqole Ad

Related post