• February 9, 2026
 លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត

Spread the love
Digiqole Ad
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការបន្តលើកស្ទួយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត។

នាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនពីបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធនឹងគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនបរទេស និងបង្កើនភាពប្រកួតប្រជែង។ លោកជំទាវ ក៏បានអញ្ជើញគណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីត ពិចារណាវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតផលហាឡាល។
ជាកិច្ចឆ្លើយតប ឯកឧត្តមប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា បានកត់សម្គាល់ពីភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា និងជម្រាបជូនអំពីបំណងក្នុងការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតនៅកម្ពុជា នាពេលអនាគត។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះការស្វាគមន៍របស់កម្ពុជា និងបានគូសបញ្ជាក់ថាកម្ពុជា គឺជាច្រកដ៏សំខាន់សម្រាប់ការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030។
ជាកិច្ចបញ្ចប់​ ភាគីទាំងពីរ បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការអនុវត្តផែនការសកម្មភាពការងារក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញទំនាក់ទំនងពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស (GAFT) នៃប្រទេសអារ៉ាប៊ីសាអូឌីតប្រកបដោយប្រសិទ្ធិភាព និងមានសុទិដ្ឋិនិយមថាតាមរយៈការបង្កើតក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ នឹងផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធិ ដែលនឹងផ្តល់ភាពងាយស្រួលក្នុងការពង្រីកប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ។
Digiqole Ad

Related post