• November 23, 2024
 ដែនដីហ្គាហ្សានឹងត្រូវចំណាយពេល ៣៥០ឆ្នាំ ដើម្បីកសាងឡើងវិញ

ដែនដីហ្គាហ្សានឹងត្រូវចំណាយពេល ៣៥០ឆ្នាំ ដើម្បីកសាងឡើងវិញ

Spread the love
Digiqole Ad

របាយការណ៍អង្គការសហប្រជាជាតិ ៖ ដែនដីហ្គាហ្សានឹងត្រូវចំណាយពេល ៣៥០ឆ្នាំ ដើម្បីកសាងឡើងវិញ
សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ បានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃចន្ទ (២១ តុលា) សប្ដាហ៍នេះថា ប្រសិនបើសង្រ្គាមបញ្ចប់នៅថ្ងៃស្អែក ហើយដើម្បីអោយហ្គាហ្សាត្រឡប់ទៅស្ថានភាពដដែលមុនការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ដែនដីនេះអាចត្រូវចំណាយពេល ៣៥០ឆ្នាំ ដើម្បីឱ្យសេដ្ឋកិច្ចដែលខូចរបស់ខ្លួនត្រលប់មកធម្មតាវិញ រួមទាំងការកសាងឡើងវិញ។

សង្រ្គាមបច្ចុប្បន្នបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងសន្ធាប់នៅទូទាំងទឹកដីហ៊ុមព័ទ្ធនេះ ដោយតំបន់លំនៅឋានទាំងមូលត្រូវខ្ទេចខ្ទី ហើយផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានបំផ្លាញ។ កម្ទេចថ្មគរដូចភ្នំដែលពោរពេញទៅដោយសាកសពរលួយ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នឹងត្រូវការបោសសម្អាតមុនពេលការកសាងឡើងវិញអាចចាប់ផ្តើម។ នៅត្រឹមចុងខែមករា ធនាគារពិភពលោក បានប៉ាន់ប្រមាណថាមានការខូចខាតចំនួន ១៨,៥ពាន់លានដុល្លារ ដែលស្ទើរតែជាទិន្នផលសេដ្ឋកិច្ចរួមបញ្ចូលគ្នានៃតំបន់ វេសបែង និងហ្កាហ្សា ក្នុងឆ្នាំ២០២២៕ ប្រភពពី៖ BTV International

Digiqole Ad

Related post