• December 9, 2024
 រកឃើញសាកសពចំនួន ១៦នាក់ កប់នៅក្រោមភក់និងគំនរថ្មជាច្រើនតោន បន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗ នៅកោះស៊ូម៉ាត្រា

រកឃើញសាកសពចំនួន ១៦នាក់ កប់នៅក្រោមភក់និងគំនរថ្មជាច្រើនតោន បន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗ នៅកោះស៊ូម៉ាត្រា

Spread the love
Digiqole Ad

ក្រុមអ្នកជួយសង្គ្រោះ នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា បានរកឃើញសាកសពចំនួន ១៦នាក់ កប់នៅក្រោមភក់ និងគំនរថ្មជាច្រើនតោន បន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗ បានវាយប្រហារភូមិភ្នំនៅលើកោះស៊ូម៉ាត្រា ខណៈមនុស្ស ៦នាក់ ផ្សេងទៀតនៅតែបាត់ខ្លួន។ ប៉ូលីស ទាហាន និងបុគ្គលិកជួយសង្គ្រោះបានប្រើឧបករណ៍ជីកកកាយ ឧបករណ៍កសិកម្ម និងដៃទទេរបស់ពួកគេដើម្បីរុះរើតាមគំនរបាក់បែក ស្វែងរកអ្នកស្លាប់ និងបាត់ខ្លួន នៅក្នុងតំបន់រមណីយដ្ឋានមួយក្នុងស្រុកការូ (Karo) ។

ភក់ ថ្ម និងដើមឈើបានបាក់ ដោយសារការរអិលបាក់ភ្នំមួយបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ បង្កជាទឹកជំនន់ភ្លាមៗ ហើយទឹកទន្លេបានបាក់ច្រាំងដោយហូរកាត់ស្រុកភ្នំចំនួន៤ ក្នុងខេត្តស៊ូម៉ាត្រាខាងជើង បំផ្លាញផ្ទះសម្បែងហោចណាស់ ១០ខ្នង ខូចខាតផ្ទះ និងអគារប្រហែល ១៥០ខ្នង និងបំផ្លាញកសិដ្ឋានប្រជាពលរដ្ឋ នៅក្នុងភូមិនានា ក្នុងសង្កាត់ South Tapanuli។

ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ បាននិយាយថា មនុស្ស៩នាក់ដែលរងរបួសបានរត់គេចខ្លួន។ លោកបានបន្តថា ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន ៤នាក់ ហើយក្នុងនោះកុមារ ២នាក់៕ ប្រភព៖ NST Online

Digiqole Ad

Related post