• December 25, 2024
 យ៉ាងហោចណាស់មនុស្ស ១០នាក់ស្លាប់ ដោយសារផ្ទុះភ្នំភ្លើង នៅភាគខាងកើតប្រទេសឥណ្ឌូ​នេ​ស៊ី

យ៉ាងហោចណាស់មនុស្ស ១០នាក់ស្លាប់ ដោយសារផ្ទុះភ្នំភ្លើង នៅភាគខាងកើតប្រទេសឥណ្ឌូ​នេ​ស៊ី

Spread the love
Digiqole Ad

ក្រុមមន្ត្រីនៃប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស ១០នាក់​បាន​ស្លាប់ ដោយសារការ​ផ្ទុះ​ភ្នំភ្លើងពេញមួយយប់ នៅភាគខាង​កើតប្រទេស។ នេះបើតាមការផ្សាយ​ដោយសារព័ត៌មាន CNA នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ភ្នំភ្លើងដែលផ្ទុះមានឈ្មោះ Lewotobi Laki-Laki ជាភ្នំភ្លើងភ្លោះ កម្ពស់ ១,៧០៣ម៉ែត្រ ស្ថិតនៅលើ​កោះទេសចរណ៍​ដ៏​ពេញនិយម Flores បានផ្ទុះឡើងភ្លាមៗនៅពាក់កណ្តាលអធ្រាត្រ ដោយបាន​បញ្ចេ​ញដុំភ្លើង និងផេះទៅលើភូមិជុំវិញ។ ​អាជ្ញា​ធ​របានជម្លៀសប្រជាជនក្នុងភូមិជាច្រើនចេញភ្លាមៗ និងបង្កើន​ស្ថាន​ភាព​ប្រកាសអាសន្ន​ដល់​កម្រិត​ខ្ពស់បំផុត។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Abdul Muhari អ្នកនាំពាក្យរបស់ទីភ្នាក់ងារកាត់បន្ថយ​គ្រោះ​មហន្តរាយរបស់ប្រទេស (BNPB​) បានគូសបញ្ជាក់បន្ថែមថា យ៉ាងហោចណាស់មនុស្ស ១០,២៩៥​នាក់ បានរងផលប៉ះពាល់ដោយការផ្ទុះភ្នំភ្លើងនេះ។ ប៉ុន្តែទោះបីយ៉ាងណា ចំនួន​អ្នកដែលត្រូវបាន​ជម្លៀស ​នៅ​តែ​ត្រូវ​បាន​គណនា៕

Digiqole Ad

Related post