មនុស្ស៥០នាក់បានស្លាប់ ខណៈជិត៧សែននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ដោយសារជំនន់ទឹកភ្លៀងភ្លាមៗនៅក្នុងប្រទេសសូម៉ាលី
ទឹកជំនន់ភ្លាមៗនៅក្នុងប្រទេសសូម៉ាលី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០នាក់ ខណៈមនុស្សជិត ៧សែននាក់ត្រូវបានចេញពីផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងដែលចាប់ផ្តើម ដែលអាជ្ញាធរព្យាករណ៍ថា នឹងធ្វើឱ្យស្ថានភាពរបស់ប្រទេសកាន់តែអាក្រក់ទៅៗ។
នាយកទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសសូម៉ាលី លោក Mohamud Moalim Abdullahi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ម្សិលមិញថា “មនុស្ស ៥០នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយនេះ ខណៈមនុស្សចំនួន 687,235 នាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ”។
តាមការព្យាករណ៍ទុក ភ្លៀងនឹងបន្តធ្លាក់ចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា អាចបង្កជាជំនន់ទឹកភ្លៀងបន្ថែមទៀត ដែលអាចបណ្ដាលអោយមានមនុស្សស្លាប់ និងការបំផ្លិចបំផ្លាញ។ នេះបើតាមការផ្សាយដោយគេហទំព័រសារព័ត៌មាន Free Malaysia Today នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
បាតុភូត El Nino ត្រូវបានគេរំពឹងថានឹងបន្តកើតមានរហូតដល់យ៉ាងហោចណាស់ ខែមេសា ឆ្នាំក្រោយ៕