• December 9, 2024
 ព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់​ព្រមលើ​កិច្ច​ព្រម​ព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម 

ព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់​ព្រមលើ​កិច្ច​ព្រម​ព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម 

Spread the love
Digiqole Ad

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជា​ណាចក្រកម្ពុជា បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ ស្តីពីការអនុម័តយល់​ព្រមលើ​កិច្ច​ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃ​អេមី​រ៉ាតអារ៉ាប់រួមជាផ្លូវការ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ដែលជាកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិ​បាល​កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដោយ​មានការសហការយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅនាពេល​កន្លងមក​នៃប្រទេសទាំងពីរ​បាន​យ៉ាងល្អប្រសើរ។

តាមរយៈការឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម​ព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាត​អារ៉ាប់​រួម​ជាផ្លូវការ ពីសំណាក់ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះម​ហាក្សត្រ​កម្ពុជានេះ កម្ពុជាសង្ឃឹមថានឹងក្លាយជាកម្លាំងចលករជំរុញទំនាក់ទំនង​កិច្ចសហប្រតិបត្តិ​ការទូលំ​ទូ​លាយរវាងប្រទេសទាំងពីរ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ​ប្រកប​ដោយចីរភាព និងបរិយាប័ន្ន។

កិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ​ទៅកាន់​ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដ៏ទៃទៀតក្នុងតំបន់បជ្ឈឹមបូព៌ា និង​អាហ្រ្វិកខាងជើងដែលជាតំបន់ស្ថិតនៅក្បែរនោះ។  ចំពោះទំនិញសំខាន់ៗរបស់កម្ពុជា​មួយ​ចំនួន ជា​ពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។

ទន្ទឹមគ្នា​នេះ កម្ពុ​ជា​អាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអទិភាពដែលមានគុណភាពខ្ពស់ និង​តម្លៃ​ប្រកួត​ប្រជែង​ដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណី​សត្វ​ជាដើម។ លើស​ពី​នេះទៅទៀតកម្ពុជា ក៏អាចទាក់ទាញក្រុមហ៊ុនវិនិយោគរបស់អេមីរ៉ាតអារ៉ាប់រួម និងច្បាមយក​កំណើ​នភ្ញៀវទេសចរពីប្រទេសនេះបានផងដែរ។

គួរជម្រាបថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋ​មន្ត្រីនៃកម្ពុជា ក៏បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រម​ព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមផងដែរ។ យោងតាមទិន្នន័យពាណិជ្ជកម្មកម្ពុជានាពេលកន្លងមក៖ ពាណិជ្ជ​កម្មទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាត​អារ៉ាប់រួម សម្រេចបានប្រមាណ ១០០ លានដុល្លារ ក្នុងឆ្នាំ២០២០ និង ១៥០ លានដុល្លារក្នុង​ឆ្នាំ២០​២១ កើនឡើងក្នុងអត្រាប្រមាណ ៥០% ដែលទីផ្សារទំនិញភាគ​ច្រើន រួមមាន៖ វាយនភណ្ឌ ផលិត​ផល​ធ្វើដំណើរ កង់ ប្រេង ចំណី​សត្វ ជី រ៉ែ ថ្នាំជក់ និងផលិត​ផលធ្វើពី​សេរ៉ាមិកជាដើម៕

Digiqole Ad

Related post