ផ្ទះប្រជាពលរដ្ឋ ខ្មែរឥស្លាមជាច្រើនខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង១០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាពៅ ក្រុម០១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អគ្គីភ័យផ្តើមពីផ្ទះឈើ ទំហំ (៥ម៉ែត្រ x ៦ម៉ែត្រ) ដោយត្រូវឆេះខូចខាតតុ ទូរ ទូរទស្សន៍ គ្រែ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង ហើយរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន០៥ខ្នងផ្ទះផ្សេងទៀត។ ចំពោះ ករណីខាងលើនេះ ត្រូវបានអជ្ញាធរ ប្រជាពលរដ្ឋ និង កម្លាំងសមត្ថកិច្ចជំនាញរបានអន្រាគមន៍ គ្រប់គ្រងបាននៅម៉ោង ៧និង២០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក ចំពោះករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕
ប្រភព៖ ការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ





