• December 19, 2024
 ប្រធានអង្គការសុខភាពពិភពលោក៖ កុមារប៉ាឡេស្ទីនចំនួន ៨,០០០នាក់ ដែលមានអាយុក្រោម ៥ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងព្យាបាលសម្រាប់កង្វះអាហារូបត្ថម្ភ រួមទាំងកុមារចំនួន ១,៦០០ នាក់ ដែលមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

TOPSHOT – Boys sit with empty pots as displaced Palestinians queue for meals provided by a charity organisation ahead of the fast-breaking “iftar” meal during the Muslim holy month of Ramadan, in Rafah in the southern Gaza Strip on March 16, 2024, amid the ongoing conflict in the Palestinian territory between Israel and the militant group Hamas. (Photo by SAID KHATIB / AFP) (Photo by SAID KHATIB/AFP via Getty Images)

Spread the love
Digiqole Ad

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃពុធបាននិយាយថា ប្រជាជនជាច្រើននៅតំបន់សង្រ្គាមហ្គាហ្សា កំពុងប្រឈមមុខនឹងភាពអត់ឃ្លានដ៏មហន្តរាយ និងលក្ខខណ្ឌដូចគ្រោះទុរ្ភិក្ស។ ជាពិសេស កុមារប៉ាឡេស្ទីនចំនួន ៨,០០០នាក់ ដែលមានអាយុក្រោម ៥ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងព្យាបាលសម្រាប់កង្វះអាហារូបត្ថម្ភ រួមទាំងកុមារចំនួន ១,៦០០ នាក់ ដែលមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
លោកបានលើកឡើងថា ថ្វីបើមានរបាយការណ៍អំពីការកើនឡើងនៃការផ្គត់ផ្គង់អាហារក៏ដោយ ប៉ុន្តែមិនមានភស្តុតាងណាមួយបង្ហាញថា អ្នកដែលមានតម្រូវការចាំបាច់កំពុងទទួលបាននូវបរិមាណ និងគុណភាពអាហារគ្រប់គ្រាន់នោះទេ។
លោកបានបន្ថែមថា ដោយសារតែអសន្តិសុខ និងកង្វះការចូលប្រើ បច្ចុប្បន្នមានតែមជ្ឈមណ្ឌលចំនួនពីរសម្រាប់អ្នកជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរប៉ុណ្ណោះ ដែលអាចដំណើរការបាន។ អសមត្ថភាពរបស់យើងក្នុងការផ្តល់សេវាសុខភាពប្រកបដោយសុវត្ថិភាព រួមជាមួយនឹងការខ្វះទឹកស្អាត និងអនាម័យ បង្កើនហានិភ័យយ៉ាងខ្លាំងដល់កុមារប៉ាឡេស្ទីនដែលខ្វះអាហារូបត្ថម្ភ៕

Related post