ប៉ាគីស្ថាន​ស្វាគមន៍​កម្ពុជា​ចូល​រួម​ជា​សមាជិក​អង្គការ​សហប្រតិបត្តការឥស្លាម(OIC)

ប៉ាគីស្ថាន​ស្វាគមន៍​កម្ពុជា​ចូល​រួម​ជា​សមាជិក​អង្គការ​សហប្រតិបត្តការឥស្លាម(OIC)

Spread the love
Digiqole Ad
ប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថាន​ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី បាន​លើក​ឡើង​ថា​ប៉ាគីស្ថាន​ស្វាគមន៍​ឱ្យ​​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការឥស្លាម​ដោយ​បាន​កោត​សរសើរ​ពី​ការ​កសាង​បាន​សុខដុមនីយកម្ម​សាសនា​ក្នុង​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​កម្ពុជា​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ ក្នុង​ជំនួប​​ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជា​ សម្ដេច​សភាធិបតី ឃួន សុដារី នៅ​វិមាន​រដ្ឋសភា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ ដោយ​ឯកឧត្តមស៊ីយ៉េដ យូសាហ្វ ថា​ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​សម្ដេច​តេជោ ហ៊ុន ។
អង្គការ​សហប្រតិបត្តិការ​ឥស្លាម (OIC)​គឺ​ជា​អង្គការ​អន្តររដ្ឋាភិបាល​ធំ​ទីពីរ​នៅ​លើ​ពិភពលោក បន្ទាប់​ពី​អង្គការ​សហ​ប្រជាជាតិ​។ ​OIC ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦៩ ដើម្បី​ការពារ​ជន​មូស្លីម​ និង​ការពារ​ផល​ប្រយោជន៍​នៃ​ពិភព​មូស្លីម​ ក្នុង​ស្មារតី​លើកកម្ពស់​សន្តិភាព​អន្តរជាតិ​ និង​ភាព​សុខដុមរមនា​ក្នុង​ចំណោម​ប្រជាជន​ផ្សេងៗ​នៃពិភពលោក។​ អង្គការ​នេះ​មាន​រដ្ឋ​សមាជិក​ចំនួន ៥៧។ បើ​ទោះ​បី​ជា​អង្គការ​សហប្រតិបត្តិការ​ឥស្លាម​ក្ដី​តែ​ក៏​មាន​សមាជិក​មួយ​ចំនួន​មិនមែន​ឥស្លាម​ផង​ដែរ​ដូច​ជា ដោយ​ឡែក​ប្រទេស​ រុស្ស៊ី និង​ថៃ​ ក៏​ជា​សមាជិកសង្កេត​ការណ៍​នៃ​អង្គការ​មួយ​នេះ​ដែរ​៕
Digiqole Ad

Related post