• July 25, 2024
 និស្សិតខ្មែរឥស្លាមជិត១៥០នាក់ មកពីសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា(CUMT) ចូលរួមកម្មវិធីទស្សនកិច្ចសិក្សារៀបចំឡើងដោយ អង្គជំនុំ ជម្រះ វិសាមញ្ញ ក្នុង តុលាការ កម្ពុជា ដើម្បីសិក្សាស្វែងយល់ប្រវត្តិសាស្ដ្រទាក់ទងនឹងរបបកម្ពុ ជាប្រជាធិបតេយ្យ

និស្សិតខ្មែរឥស្លាមជិត១៥០នាក់ មកពីសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា(CUMT) ចូលរួមកម្មវិធីទស្សនកិច្ចសិក្សារៀបចំឡើងដោយ អង្គជំនុំ ជម្រះ វិសាមញ្ញ ក្នុង តុលាការ កម្ពុជា ដើម្បីសិក្សាស្វែងយល់ប្រវត្តិសាស្ដ្រទាក់ទងនឹងរបបកម្ពុ ជាប្រជាធិបតេយ្យ

Spread the love
Digiqole Ad

និស្សិតជិត១៥០នាក់ដែលភាគច្រើនជាខ្មែរឥស្លាមមកពីសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា(CUMT) នាថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ ២០២៣នេះ បានចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សា រៀបចំឡើងដោយ អង្គជំនុំ ជម្រះ វិសាមញ្ញ ក្នុង តុលាការ កម្ពុជា (អ.វ.ត.ក.) ក្នុងបំណងសិក្សាស្វែងយល់ប្រវត្តិសាស្ដ្ររបស់ប្រទេសកម្ពុជាទាក់ទងនឹងរបបកម្ពុ ជាប្រជាធិបតេយ្យនៅក្នុងវិមានឈ្នះ-ឈ្នះ ដំណើរការជំនុំជម្រះ ក្ដី និងកេរដំណែលសាលាក្ដីខ្មែរក្រហម និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។

ដំណើរទស្សនកិច្ចសិក្សានៅវិមានឈ្នះ-ឈ្នះ និស្សិតទាំងអស់បានសិក្សាស្វែងយល់អំពីការតស៊ូរបស់ថ្នាក់ដឹកនាំក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងការដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីឆ្ពោះទៅការបញ្ចប់សង្គ្រាមទាំងស្រុងក្នុងប្រទេសកម្ពុជា។ នៅក្នុងបរិវេណវិមានឈ្នះ-ឈ្នះផងដែរ មន្ដ្រីផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម ក៏បានធ្វើបទបង្ហាញដល់និស្សិត អំពីសមិទ្ធផលដែលទទួលបានពីការជំនុំជម្រះក្ដីលើអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងការអនុវត្តការងារសេសសល់របស់សាលាក្ដីក្រោយពេលជំនុំជម្រះក្ដីចប់។ បន្ទាប់មក និស្សិតបានបន្ដទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍បឹងជើងឯក ដើម្បីស្វែងយល់អំពីសោកនាដកម្មដែលបានបន្សល់ទុកដោយរបបឃោរឃៅខ្មែរក្រហមផងដែរ។

លោក ស្មាន ប៉ាសារី តំណាងសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនិងបច្ចេកវិទ្យាដែលដឹកនាំនិស្សិត មកចូលរួមក្នុងទស្សនកិច្ចសិក្សានេះ បានលើកឡើងថាដំណើរទស្សនកិច្ចនេះពិតជាមានសារៈសំខាន់សម្រាប់និស្សិតស្វែងយល់ពីប្រវត្តិសាស្រ្ត ជាពិសេស របបកម្ពុជាប្រជាធិបតេយ្យ និងការជំនុំជម្រះក្ដីលើមេដឹកនាំខ្មែរក្រហម។ ក្នុងនោះដែរសាស្ត្រាចារ្យក៏ដូចជានិស្សិតក៏ បានកោតសរសើរ និងដឹងគុណដល់គោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសនាំមកនូវសុខសន្ដិភាព ស្ថេរភាពសង្គម និងរីកចម្រើនគ្រប់វិស័យ។ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏សូមថ្លែងអំណរគុណដល់ អ.វ.ត.ក. ផងដែរ ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យយុវជនបានយល់ដឹង បានទស្សនាទីតាំងឧក្រិដ្ឋកម្មដែលបន្សល់ទុកពីរបបខ្មែរក្រហម ។

សូមបញ្ជាក់ថា បើតាម លោក យ៉ា រសាត មន្រ្តីទំនាក់ទំនងសារធារណៈនៃ អង្គជំនុំ ជម្រះ វិសាមញ្ញ ក្នុង តុលាការ កម្ពុជាបានឲ្យដឹងថា កម្មវិធីទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំរៀងរាល់សប្ដាហ៍ ជូនសិស្សានុសិស្ស និស្សិត យុវជន និងពលរដ្ឋទូទៅ ដោយចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់ឆ្នាំ ២០២៣ នេះ មានសាធារណៈជនជាតិ និងអន្តរជាតិ ជាង ៦០ ម៉ឺននាក់ហើយដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា ក្រោមការសម្របសម្រួល និងរៀបចំដោយផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម៕





Digiqole Ad

Related post