• March 12, 2025
 នាយករដ្ឋមន្រ្តីថៃអញ្ជើញចូលរួមពិសាអាហារស្រាយបួសរ៉ម៉ាឌន ជាមួយសាសនិកឥស្លាម

នាយករដ្ឋមន្រ្តីថៃអញ្ជើញចូលរួមពិសាអាហារស្រាយបួសរ៉ម៉ាឌន ជាមួយសាសនិកឥស្លាម

Spread the love
Digiqole Ad
បាងកក៖ នាយករដ្ឋមន្រ្តីថៃលោកជំទាវ Paetongtarn Shinawatra បានអញ្ជើញចូលរួមពិសាអាហារស្រាយបួសរ៉ម៉ាឌន ជាមួយសាសនិកឥស្លាមកសណ្ឋាគារ Al Meroz ក្នុងទីក្រុងបាងកកកាលពីថ្ងៃទី ១១ខែមីនា។
ពិធីនេះមានការអញ្ជើញចូលរួមរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី ឯកឧត្តម Wan Muhamadnor Matha ប្រធានសភា លោក Arun Bunchom (Chularajmontri មេដឹកនាំសាសនាឥស្លាមរបស់ប្រទេសថៃ ឯកអគ្គរដ្ឋទូតមកពីប្រទេសឥស្លាមចំនួន ១៩ ប្រចាំប្រទេសថៃ សមាជិកគណៈកម្មាធិការមជ្ឈិមឥស្លាម អ្នកសិក្សា និងសមាជិកសភា ជាច្រើនរូប។

លោកជំទាវនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា វា​ពិតជា​កិត្តិយស​ណាស់​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​លើកដំបូង​។ លោកជំទាវបានសម្តែងការកោតសរសើរចំពោះបងប្អូនសាសនិកឥស្លាមដែលបានបំពេញកាតព្វកិច្ចសាសនារបស់ខ្លួនយ៉ាងល្អឥតខ្ចោះក្នុងអំឡុងខែដ៏វិសុទ្ធនេះ និងសុំប្រសិទ្ធពរជ័យពីព្រះជា
ម្ចាស់សូមផ្តល់ក្តីមេត្តា និងសុភមង្គលដល់បងប្អូនឥស្លាមទាំងអស់។
Digiqole Ad

Related post