នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រកាសថា នឹងនៅតែបន្តសម្របសម្រួលចំពោះកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រកាសថា នឹងនៅតែបន្តសម្របសម្រួលចំពោះកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ
ខណៈពេលសភាពការណ៍នៅព្រំដែនកម្ពុជា-ថៃ ឡើងកម្តៅជាថ្មីក្រោយទាហានថៃដើរជាន់មីនដាច់ជើងរួចក៏យកលេសនេះប្រកាសជាឯកតោភាគីលុបចោលកិច្ចព្រមព្រៀងសន្តិភាពដែលមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្វើជាសាក្សីនិងក្រោយពេលដែលមានលើកឡើងពីភាគីថៃ ចោទប្រកាន់ទីក្រុងគូឡាឡាំពួ ថាចូលជ្រៀតជ្រែកក្នុងកិច្ចព្រមព្រៀងនេះនោះ ស្រាប់តែនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាតុ សើរី អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់ថា លោកនៅតែទាក់ទងជាប់ជានិច្ចជាមួយសមភាគីកម្ពុជានិងថៃ ហើយនឹងនៅតែសម្របសម្រួលចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះ។
តាមការផ្សាយរបស់សារព័តមានម៉ាឡេស៊ី The Star នៅថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥ ដាតុ សេរី អាន់វ៉ា បានប្រកាសបែបនេះដើម្បីឆ្លើយតបទៅឧត្តមសេនីយ៍ចូលនិវត្តថៃម្នាក់ដែល ចោទប្រកាន់ម៉ាឡេស៊ីថា ជាបាតដៃទី៣ និងមានភាពលម្អៀងមកខាងកម្ពុជាក្នុងកិច្ចព្រមព្រៀងចុះហត្ថលេខាជាមួយថៃ។
ប្រភព៖ The Star





