• November 13, 2025
 ទាហានតួកគី ​២០​នាក់​បាន​បាត់បង់​ជីវិតនៅពេលដែលយន្តហោះដឹកទំនិញយោធា​បានធ្លាក់នៅព្រំដែន​ហ្សកហ្ស៊ី-អាស៊ែបៃហ្សង់

ទាហានតួកគី ​២០​នាក់​បាន​បាត់បង់​ជីវិតនៅពេលដែលយន្តហោះដឹកទំនិញយោធា​បានធ្លាក់នៅព្រំដែន​ហ្សកហ្ស៊ី-អាស៊ែបៃហ្សង់

Spread the love
Digiqole Ad
ក្រសួងការពារជាតិរបស់ប្រទេសតួកគី បានប្រកាស​នា​ថ្ងៃពុធ​ទី​១២​ខែ​វិច្ឆិកា​នេះ​ថា ទាហាន​២០​នាក់​របស់​ខ្លួន​​បាន​បាត់បង់​ជីវិត នៅពេលដែលយន្តហោះដឹកទំនិញយោធា​បានធ្លាក់នៅព្រំដែន​ហ្សកហ្ស៊ី-អាស៊ែបៃហ្សង់។
យន្តហោះ C-130 ដែលផ្ទុកបុគ្គលិកចំនួន​២០​នាក់​លើ​នោះ បានធ្លាក់កាលពីថ្ងៃអង្គារ បន្ទាប់ពីហោះចេញពី​អាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់​តួកគី។ តួកគី បញ្ជាក់​ថា គ្មាន​អ្នក​នៅ​រស់​រាន​មាន​ជីវិត​​​នោះ​ទេ។

សេចក្តីថ្លែងការណ៍មួយ​របស់តួកគី បាន​លើក​ឡើង​ថា «នៅម៉ោង​៦:៣០​ព្រឹក ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរហ្សកហ្ស៊ី ក្រុមស្វែងរក​និងជួយសង្គ្រោះ និង​ក្រុម​ស៊ើបអង្កេតគ្រោះថ្នាក់របស់យើង បានចាប់ផ្តើមការស៊ើបអង្កេត​លើការធ្លាក់យន្តហោះដឹកទំនិញយោធារបស់យើង»។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdoğan បានចូលរួមរំលែកទុក្ខក្នុងអំឡុងពេលសុន្ទរកថានៅទីក្រុងអង់ការ៉ា និងបាន​ហៅ​ទូរសព្ទដាច់ដោយឡែកជាមួយប្រធានាធិបតី​អាស៊ែបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Kobakhidze ដើម្បីពិភាក្សាអំពីឧបទ្ទវហេតុនេះ៕
ប្រភព៖ TRT World
Digiqole Ad

Related post