• December 19, 2024
 ត្រឹមរយៈពេល៥ខែនៃឆ្នាំ២០២៣នេះ ជនជាតិប៉ាឡេស្ទីនចំនួន ១៦០នាក់ ត្រូវបានសម្លាប់ពីសំណាក់អ៊ីស្រាអែល ក្នុងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល

ត្រឹមរយៈពេល៥ខែនៃឆ្នាំ២០២៣នេះ ជនជាតិប៉ាឡេស្ទីនចំនួន ១៦០នាក់ ត្រូវបានសម្លាប់ពីសំណាក់អ៊ីស្រាអែល ក្នុងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល

Spread the love
Digiqole Ad

ប៉ាឡេស្ទីន៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីម្សិលមិញថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១៦០នាក់ ត្រឹមរយៈពេល៥ខែនៃឆ្នាំ២០២៣ ហើយក្នុងនោះមានទាំងស្ត្រី និងកុមារផងដែរ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Middle East នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

តួរលេខនេះរាប់បញ្ចូលទាំងបុរសទាំងបីនាក់ដែលត្រូវបានសម្លាប់ក្នុងអំឡុងការវាយឆ្មក់លើជំរុំជនភៀសខ្លួន Balata ក្នុងទីក្រុង Nablus តំបន់វេសប៊ែង ទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីយប់ថ្ងៃអង្គារ។

បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន មនុស្សចំនួន៣៦នាក់ ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ ចំនួន១២០នាក់ ត្រូវបានសម្លាប់នៅតំបន់វេសប៊ែង ទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល និង ៤នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅអ៊ីស្រាអែល។
កាលពីដើមខែឧសភា អ៊ីស្រាអែលបានបញ្ចប់ការវាយលុករយៈពេលប្រាំថ្ងៃលើតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្ស ៣៣នាក់ ក្នុងនោះមានស្ត្រី ៣នាក់ និងកុមារ ៦នាក់។

ការវាយឆ្មក់របស់អ៊ីស្រាអែលលើទីប្រជុំជន និងទីក្រុងប៉ាឡេស្ទីននៅតំបន់វេសប៊ែង ដែលកាន់កាប់ដោយអ៊ីស្រាអែល បានកើតមានឡើងស្ទើរតែពេញមួយយប់ ហើយបាននាំឱ្យមានការស្លាប់ភាគច្រើន។ ពួកគេត្រូវបានភ្ជាប់ជាមួយនឹងការប្រមាថប្រចាំថ្ងៃនៃវិហារអ៊ីស្លាម Al-Aqsa និងការរឹតបន្តឹងលើចលនាដែលដាក់លើជនជាតិប៉ាឡេស្ទីន នៅក្នុងទឹកដីរបស់ខ្លួន ក្រោមការកាន់កាប់របស់អ៊ីស្រាអែល។

គួរជម្រាបថា អ៊ីស្រាអែលគឺកើតចេញពីចលនាអន្តោប្រវេសន៍របស់ជនជាតិជ្វីហ្វ នៅសតវត្សរ៍ទី១៩ ដើម្បីចូលទៅតាំងទីលំនៅនៅក្នុងទឹកដីប៉ាឡេស្ទីន និងបានពង្រីកការកាន់កាប់របស់ខ្លួនជាបន្តបន្ទាប់ ក្រោមការគាំទ្រពីសំណាក់ប្រទេសមហាអំណាចពិភពលោក។

ហើយជានិច្ចកាល អ៊ីស្រាអែលតែងធ្វើទុក្ខបុកម្នេញ និងសម្លាប់ប្រជាជនប៉ាឡេស្ទីន ដោយមិនមានការអន្តរគមន៍ណាមួយពីសំណាក់សហគមន៍អន្តរជាតិនោះឡើយ៕

Digiqole Ad

Related post