ជនបរទេស ៤២៨នាក់ទៀត ត្រូវបានបណ្តេញចេញពីកម្ពុជានាថ្ងៃ៣ កុម្ភៈនេះ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន បន្តបណ្តេញជនបរទេសចំនួន ៤២៨នាក់ (ស្រី៤នាក់) មាន ៨សញ្ជាតិ ចេញពីកម្ពុជា នាថ្ងៃទី៣ ខែកុម្ភៈ។ ក្នុងចំណោមជនបរទេសដែលកម្ពុជាបណ្តេញចេញនោះ គឺមានជនជាតិចិនដល់ ៤០១នាក់។ ក្រៅពីនេះ មានជនជាតិឥណ្ឌូណេស៊ី បង់ក្លាដេស កូរ៉េ ប៉ាគីស្ថាន យូហ្គង់ដា នីហ្សេរីយ៉ា និងឥណ្ឌា។
ការបណ្តេញជនបរទេសទាំងនេះ គឺធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងកម្ពុជា។
ប្រភព : អគ្គនាយកដ្ឋានអន្តោប្រវេសន៍





