• November 8, 2024
 ចិនគ្រោងបញ្ជូនគ្រូបង្រៀនភាសាចិនចំនួន៨០០នាក់ទៅបង្រៀនភាសាចិននៅអារ៉ាប៊ីសាអូឌីត

ចិនគ្រោងបញ្ជូនគ្រូបង្រៀនភាសាចិនចំនួន៨០០នាក់ទៅបង្រៀនភាសាចិននៅអារ៉ាប៊ីសាអូឌីត

Spread the love
Digiqole Ad
គ្រូបង្រៀនភាសាចិនសរុបចំនួន ១៧៥ នាក់នឹងចាប់ផ្តើមអាជីពរបស់ពួកគេនៅក្នុងសាលាបឋមសិក្សា និងមធ្យមសិក្សារបស់អារ៉ាប៊ីសាអូឌីតចាប់ពីពាក់កណ្តាលខែសីហាខាងមុខ។ ពួកគេនឹងក្លាយជាគ្រូភាសាចិនកុកងឺដំបូងគេដែលបម្រើការនៅអារ៉ាប៊ីសាអូឌីត នេះបើតាមកាសែត China Daily។

ប្រទេសចិននឹងបញ្ជូនគ្រូបង្រៀនភាសាចិនចំនួន 800 នាក់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមគេហទំព័រមួយផ្សេងទៀតគឺ jiaohanyu.com ដែលផ្តល់ព័ត៌មានលម្អិតនៃកម្មវិធីបង្រៀនភាសាចិនចុងក្រោយបង្អស់ និងឱកាសការងារ។ គួរឲ្យដឹងថាកម្មវិធីនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានបញ្ចប់រវាងប្រទេសទាំងពីរក្នុងឆ្នាំ 2023 ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំភាសាចិន។
ប្រភព៖ Saudi Gazette
Digiqole Ad

Related post