• December 12, 2024

គ្រូបង្រៀន និងជាបេសកជនរបស់ប្រធានាធិតីឥណ្ឌូនេស៊ី បានចេញមុខសុំទោសជាសាធារណៈ ជុំវិញការនិយាយលេងសើចចំអកចំពោះបុរសលក់ទឹកក្រីក្រម្នាក់ ខណៈបុរសលក់ទឹកនោះទទួលអំណោយពីសប្បុរសជាច្រើន

Spread the love
Digiqole Ad

គ្រូបង្រៀន និងជាបេសកជនរបស់ប្រធានាធិតីឥណ្ឌូនេស៊ី លោក Gus Miftah បានចេញមុខសុំទោសជាសាធារណៈ ជុំវិញការនិយាយលេងសើចចំអកចំពោះបុរសលក់ទឹកក្រីក្រម្នាក់ ដែលនាំអោយផ្ទុះការរិះគន់ពេញប្រទេស និងនៅតាមបណ្តាញសង្គម។

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោក Miftah បានចេញមុខសុំទោសជាសាធារណៈ ក្នុងវីដេអូមួយនាទី និងបានទៅជួបផ្ទាល់ជាមួយបុរសលក់ទឹកនោះ នៅឯគេហដ្ឋានរបស់គាត់ផងដែរ។ នេះបើតាមការផ្សាយដោយសារព័ត៌មានឥណ្ឌូនេស៊ី The Tempo ។

វីដេអូរបស់លោក Miftah ដែលត្រូវបានគេចែកចាយពេញបណ្តាញសង្គម និងផ្ទុះការរិះគន់នោះ ខណៈពេលដែលគាត់កំពុងធ្វើធម្មទេសនាជាសាធារណៈ ដែលរៀបចំធ្វើឡើងនៅសាលាបង្រៀនផ្នែកសាសនាឥស្លាម ក្នុងក្រុង Magelang Regency កណ្តាលកោះជ្វា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗ។

ទោះបីយ៉ាងណា លោកបានទទួលស្គាល់កំហុស និងត្រូវបានខុទ្ទកាល័យរដ្ឋាភិបាលហៅទៅព្រមាន និងស្នើឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ក្នុងការនិយាយជាសាធារណៈ ជាពិសេសត្រូវយកចិត្តទុកដាក់អំពីក្រមសីលធម៌។

ចំណែកបុរសលក់ទឹកឯណោះវិញ បន្ទាប់ពីវីដេអូត្រូវបានចែកចាយ លោកត្រូវបានមហាជនសម្តែងការអាណិតអាសូរ និងទទួលបានអំណោយពីសប្បុរសជនជាច្រើន បន្តបន្ទាប់៕

Digiqole Ad

Related post