• March 6, 2025
 ក្រុមអ្នកសម្របសម្រួលជំនួយនៃប្រទេសអេហ្ស៊ីបព្រមានថា ពលរដ្ឋប៉ាឡេស្ទីនពីរលាននាក់ប្រឈមនូវការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ក្រោយពីកងកម្លាំងអ៊ីស្រាអែលហាមឃាត់មិនឱ្យឡានដឹកទំនិញជាង៣០០គ្រឿងចូលតំបន់ហ្គាហ្សា

ក្រុមអ្នកសម្របសម្រួលជំនួយនៃប្រទេសអេហ្ស៊ីបព្រមានថា ពលរដ្ឋប៉ាឡេស្ទីនពីរលាននាក់ប្រឈមនូវការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ក្រោយពីកងកម្លាំងអ៊ីស្រាអែលហាមឃាត់មិនឱ្យឡានដឹកទំនិញជាង៣០០គ្រឿងចូលតំបន់ហ្គាហ្សា

Spread the love
Digiqole Ad
អ្នកសម្របសម្រួលប្រតិបត្តិការស្បៀងអាហារនៃប្រទេសអេហ្ស៊ីប លោក Jurgen Hogl បានឱ្យដឹងថា ស្តុកស្បៀង ថ្នាំពេទ្យ និងទីជំរកនៅហ្គាហ្សាមានកម្រិត ក្នុងនោះពលរដ្ឋប៉ាឡេស្ទីនពីរលាននាក់អាចប្រឈមនូវការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរផងដែរ បើសិនយើងមិនអាចបញ្ជូនស្បៀងទាំងនេះទៅកាន់ពួកគេបានទាន់ពេល ខណៈកងកម្លាំងអ៊ីស្រាអែលនៅតែហាមឃាត់មិនឱ្យឡានដឹកទំនិញជាង៣០០គ្រឿងអាចចូលទៅតំបន់ហ្គាហ្សាបាន។

លោកបន្តថាយើងមានការព្រួយបារម្ភថា ប្រសិនបើការផ្គត់ផ្គង់ថ្នាំនឹងត្រូវរក្សាទុកក្នុងឡានដឹកទំនិញអស់ជាច្រើនខែ ហើយត្រូវកម្តៅថ្ងៃបែបនេះ វាអាចកាត់បន្ថយប្រសិទ្ធភាពនៃឱសថដូចគ្នា ជាពិសេសស្បៀងអាហារទាំងអស់ដែលមាននៅក្នុងតំបន់ហ្គាហ្សានៅសល់មិនលើសពីសប្តាហ៍ទៀតនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Arab News ចុះផ្សាយនៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥។
Digiqole Ad

Related post