• July 25, 2024
 ក្នុងចំណោមបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានបេក្ខជនជាខ្មែរឥស្លាមចំនួន ១១រូបផងដែរ ដែលបានឈរឈ្មោះនៅតាមបណ្តារាជធានីខេត្ត ទូទាំងប្រទេស

ក្នុងចំណោមបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានបេក្ខជនជាខ្មែរឥស្លាមចំនួន ១១រូបផងដែរ ដែលបានឈរឈ្មោះនៅតាមបណ្តារាជធានីខេត្ត ទូទាំងប្រទេស

Spread the love
Digiqole Ad

ភ្នំពេញ៖ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ គេឃើញមានបេក្ខជនជាច្រើនបានឈរឈ្មោះតំណាងអោយគណបក្សរបស់ខ្លួន នៅតាមមណ្ឌលរាជធានីខេត្ត ទូទាំងប្រទេស។

យោងតាមបញ្ជីផ្លូវការ នៃសេចក្តីសម្រេចស្តីពីការប្រកាសទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងចំណោមបេក្ខជនឈរឈ្មោះបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា មានបេក្ខជនជាខ្មែរឥស្លាមចំនួន ១១រូប ផងដែរ ដែលបានឈរឈ្មោះនៅតាមបណ្តារាជធានីខេត្ត ទូទាំងប្រទេស។

បណ្តារាជធានីខេត្តដែលមានបេក្ខជនជាខ្មែរឥស្លាមឈរឈ្មោះបោះឆ្នោត រួមមាន៖ រាជធានីភ្នំពេញ ដែលមាន ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាបេក្ខជនពេញសិទ្ធិ និងលោកជំទាវ ម៉ាណ ណាវី ជាបេក្ខជនបម្រុង, ខេត្តកំពង់ចាម ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាបេក្ខជនបម្រុង, ខេត្តកំពង់ឆ្នាំង លោកជំទាវ កុប ម៉ារីយ៉ាស ជាបេក្ខជនបម្រុង, ខេត្តកំពត ឯកឧត្តម ម៉ាត់ សេត ជាបេក្ខជនពេញសិទ្ធិ, ខេត្តកណ្តាល ឯកឧត្តម សុះ មុះសិន ជាបេក្ខជនពេញសិទ្ធិ, ខេត្តក្រចេះ ឯកឧត្តម សាន់ ឡាទីន ជាបេក្ខជនបម្រុង, ខេត្តពោធិ៍សាត់ ឯកឧត្តម រូហ្វី អូស្មាន ជាបេក្ខជនបម្រុង, ខេត្តតាកែវ ឯកឧត្តម លី ស៊ុគ្រី ជាបេក្ខជនបម្រុង, និងខេត្តត្បូងឃ្មុំ ដែលមានឯកឧត្តម ម៉ូត យូសុះ និងលោកជំទាវ ម៉ាត់ ម៉ារ៉ា ជាបេក្ខជនបម្រុង។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជី របស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។

គួរជម្រាបថា កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កន្លងទៅ មានបេក្ខជនជាខ្មែរឥស្លាមចំនួន ១២រូប ក្នុងនោះបេក្ខជនពេញសិទ្ធិ ៥រូប និងបេក្ខជនបម្រុង ៧រូប បានឈរឈ្មោះបោះឆ្នោតនៅតាមបណ្តារាជធានីខេត្ត ទូទាំងប្រទេស និងបានក្លាយជាតំណាងរាស្ត្រចំនួន ៩រូបផងដែរ៕

 

Digiqole Ad

Related post