• July 26, 2024
 កុមារាខ្មែរឥស្លាមដែលគ្រោះថ្នាក់រងរបួសដាច់ជើងម្ខាងត្រឹមភ្លៅ នៅភូមិទ្រា៥​ បានស្លាប់ហេីយ​ កំឡុងពេលនៅតាមផ្លូវទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា​ រាជធានីភ្នំពេញ

កុមារាខ្មែរឥស្លាមដែលគ្រោះថ្នាក់រងរបួសដាច់ជើងម្ខាងត្រឹមភ្លៅ នៅភូមិទ្រា៥​ បានស្លាប់ហេីយ​ កំឡុងពេលនៅតាមផ្លូវទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា​ រាជធានីភ្នំពេញ

Spread the love
Digiqole Ad
ទ្រា, ត្បូងឃ្មុំ៖​ កុមារាខ្មែរឥស្លាម ដែលបានរងរបួសដាច់ជើងម្ខាងត្រឹមភ្លៅ ដោយសារគ្រោះថ្នាក់ក្រឡាប់រទេះដឹកឥវ៉ាន់កៀបនឹងដើមស្វាយ​ បានស្លាប់ហេីយ​ វេលាម៉ោងប្រហែល​ ៦៖៣០នាទី​ ក្នុងកំឡុងពេលនៅតាមផ្លូវទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា​ រាជធានីភ្នំពេញ។

កុមាររងគ្រោះមានឈ្មោះ យ៉ាន ហ្វាទេស អាយុ១២ឆ្នាំ ជាសិស្សរៀននៅសាលាអាហ្ស៊ីហ្សះ រស់នៅភូមិទ្រាទី៥ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​ បានជួបគ្រោះថ្នាក់នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅមុខសាលាបឋមសិក្សាភូមិទ្រាទី៤ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
មុនកើតហេតុ កុមាររងគ្រោះបានជិះលើរទេះដឹកឥវ៉ាន់ដែលមានពូឈ្មោះ ជិ ហ្វីស៊ី ជាអ្នកបើកបរ កំពុងដឹកឥវ៉ាន់មកពីកន្លែងលក់ ត្រឡប់ទៅផ្ទះ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូបានគេចជាមួយរថយន្តដែលបើកបរមកពីទិសផ្ទុយ ក៏បានរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់រទេះ បណ្តាលអោយជនរងគ្រោះទៅកៀបនឹងដើមស្វាយ រងរបួសដាច់ជើងម្ខាងត្រឹមភ្លៅភ្លាមៗតែម្តង។
បច្ចុប្បន្ន ក្រុមគ្រួសារកំពុងដឹកសាកសពត្រឡប់ទៅគេហដ្ឋានវិញ​ ដេីម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕
 

 

Digiqole Ad

Related post