• December 25, 2024
 កុមារប៉ាឡេស្ទីនជាង ៥០នាក់ ត្រូវបានសម្លាប់ក្នុងជំរុំ Jabalia នៅហ្គាហ្សា ក្នុងរយៈពេល ៤៨ម៉ោង​ចុង​​ក្រោយ ដែលធ្វើអោយចំនួនកើនឡើងដល់ជាង ១៦,៧០០នាក់ ដោយសារ​ការវាយ​ប្រហារ​របស់​អ៊ីស្រា​អែល​លើ​តំបន់ហ្គាហ្សា ចាប់​តាំង​ពីខែតុលា ឆ្នាំមុន

កុមារប៉ាឡេស្ទីនជាង ៥០នាក់ ត្រូវបានសម្លាប់ក្នុងជំរុំ Jabalia នៅហ្គាហ្សា ក្នុងរយៈពេល ៤៨ម៉ោង​ចុង​​ក្រោយ ដែលធ្វើអោយចំនួនកើនឡើងដល់ជាង ១៦,៧០០នាក់ ដោយសារ​ការវាយ​ប្រហារ​របស់​អ៊ីស្រា​អែល​លើ​តំបន់ហ្គាហ្សា ចាប់​តាំង​ពីខែតុលា ឆ្នាំមុន

Spread the love
Digiqole Ad

អង្គការ UNICEF និយាយថា កុមារជាង ៥០នាក់ ត្រូវបានសម្លាប់ក្នុងជំរុំ Jabalia នៅហ្គាហ្សា ក្នុង​រយៈពេល ៤៨ម៉ោងចុងក្រោយនេះ ដែលធ្វើអោយចំនួនកុមារដែលត្រូវបានសម្លាប់​កើនឡើង​ដល់​ជាង ១៦,៧០០នាក់ ដោយសារ​ការវាយ​ប្រហារ​របស់​អ៊ីស្រា​អែល ​លើ​តំបន់ហ្គាហ្សា ចាប់​តាំង​ពីខែ​តុលា ឆ្នាំមុន។ ​អង្គការសប្បុរសធម៌ Save the Children បាននិយាយ​ថា ចំនួនដ៏ច្រើននេះ​បង្ហាញ​ពីការកើន​ឡើង​នៃជម្លោះ និងសង្រ្គាមលើកុមារ។ នេះបើតាមការផ្សាយ​ដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Rachel Cummings នាយកផ្នែកមនុស្សធម៌ របស់អង្គការ Save the Children International និងជាប្រធានតំបន់នៅហ្គាហ្សា បានប្រាប់សារព័ត៌មាន Al Jazeera កាលពីថ្ងៃអាទិត្យថា “កុមារនៅ​ហ្គាហ្សា ​ស្ថិតនៅក្រោមការ​ទម្លាក់គ្រាប់បែកឥតឈប់ឈរ និងរងនូវភាពភ័យខ្លាចគ្រប់ពេលវេលា” ។ លោកបាននិយាយថា ចំនួនអ្នក​ស្លាប់ និងរបួសក្នុងចំណោមកុមារទាំងនេះ មិនទាន់រាប់បញ្ចូល​ចំនួនប្រហែល ២០,០០០នាក់ ដែល​កំពុងបាត់ខ្លួន ឬមិនមានអ្នករួមដំណើរក្នុងសង្គ្រាមនោះទេ។

យោងតាមមន្ត្រីប៉ាឡេស្ទីន កុមារជាង ១៦,៧០០នាក់ ត្រូវបានសម្លាប់នៅក្នុង​ការវាយ​ប្រហារពី​សំ​ណាក់​អ៊ីស្រាអែល លើតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំមុន ច្រើនជាងមួយភាគបីនៃចំនួន​អ្នក​ស្លាប់សរុបចំនួន ៤៣,៣៤១នាក់ ដែលត្រូវបានបញ្ជាក់ដោយអាជ្ញាធរសុខាភិបាល។

យោងតាមរបាយការណ៍ពីអាជ្ញាធរ អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ១,០០០នាក់ ក្នុងអំឡុង​ពេលឡោមព័ទ្ធដោយហឹង្សា​រយៈ​ពេល​មួយខែ នៅតំបន់ហ្គាហ្សាភាគខាងជើង ដោយរារាំងមិន​អោយមានការដឹកជញ្ជូនអាហារ និង​ជំនួយ​ផ្នែក​វេជ្ជសាស្រ្តចូល។

លោកវេជ្ជបណ្ឌិត Hussam Abu Safia មកពីមន្ទីរពេទ្យ Kamal Adwan ដែលជាមន្ទីរពេទ្យតែ​មួយ​គត់នៅដំណើរការ​របស់ហ្គាហ្សាភាគខាងជើង បាននិយាយថា មន្ទីរពេទ្យនេះត្រូវបាន “កកកុញ​ទៅ​ដោយ​ជន​រង​គ្រោះ”។ លោក​បាន​ជំរុញ​សហគមន៍​អន្តរជាតិ និង​អង្គការ​សុខភាពពិភពលោក ​ឱ្យ​ដាក់​សម្ពាធ​ឱ្យ​មានផ្លូវ​មនុស្សធម៌​ជា​បន្ទាន់ ដើម្បី​ផ្តល់​ប្រេង និង​សម្ភារ​ពេទ្យ និង​សម្រាប់​បុគ្គលិក​ពេទ្យ​ជំនាញ​ដើម្បី​ជួយ​ចាត់ចែងអ្នក​ស្លាប់​ និងសង្គ្រោះអ្នក​របួស៕

Digiqole Ad

Related post