ក្រុមឧទ្ទាមហ៊ូទស៊ីមានមូលដ្ឋាននៅក្នុងប្រទេសយេម៉ែន បានបើកការវាយប្រហារដោយបាញ់មីស៊ីលលើអារ៉ាប៊ីសាអូឌីត បន្ទាប់ពី ចោទប្រកាន់ថារដ្ឋាភិបាលទីក្រុងរីយ៉ាដបានវាយប្រហារលើអាកាសយានដ្ឋានមួយកន្លែង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដែលនេះជាការបំបែកភាពស្ងប់ស្ងាត់នៅក្រោមបទឈប់បាញ់ ៤ឆ្នាំមកនេះ ក្នុងជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូស៊ីដែលមានអ៉ីរ៉ង់ជាមេកើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ (more…)
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍ថា នៅថ្ងៃទី១២ កក្កដា ទីក្រុងតេអេរ៉ង់បានពង្រីកការវាយប្រហាររបស់ខ្លួន ដោយកំណត់គោលដៅលើទីតាំង និងមូលដ្ឋានដែលពាក់ព័ន្ធនឹងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងបណ្តារដ្ឋជុំវិញតំបន់ឈូងសមុទ្រ ដូចជា កាតា ហ្សកដានី ជាដើម ។ ការវាយប្រហារនេះកើតមានឡើង បន្ទាប់ពីអាមេរិកបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងគោលដៅរបស់អ៊ីរ៉ង់។ (more…)
ប្រភពពីសារព័ត៌មាន Thairath អគ្គិភ័យបានកើតឡើងនៅក្លឹប Na Ladprao ស្ថិតក្បែរផ្លូវ Soi Lat Phrao Lane 1 ក្នុងខណ្ឌចតុចក្រ នៅវេលាម៉ោង ១២ និង ០២នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។…
សារព័ត៌មាន The New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតមន្ត្រីអាមេរិកថា រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្លាប់មានការព្រួយបារម្ភថា អ៊ីស្រាអែលអាចកំពុងរៀបចំផែនការសម្លាប់មន្ត្រីចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ចចរចាដ៏រសើបស្តីពីបទឈប់បាញ់ ដែលបានចាប់ផ្តើមកាន់តែសកម្មនៅដើមឆ្នាំនេះ។ (more…)
ម៉ាឡេស៊ី៖អាជ្ញាធរសាសនាឥស្លាមរដ្ឋសើឡាង៉រ (JAIS) បានបើកប្រតិបត្តិការឆ្មក់ចូលទីតាំងមួយ ស្ថិតនៅតំបន់ Jalan Pusat Perdagangan Lagoon Perdana ក្នុងទីក្រុង Petaling Jaya បន្ទាប់ពីទទួលបានព័ត៌មានពីសាធារណជនថាទីតាំងនោះអាចពាក់ព័ន្ធនឹងសកម្មភាពផ្សព្វផ្សាយនិកាយស៊ីអ៊ីត (Shia) ដែលផ្ទុយនឹងសេចក្តីសម្រេចហ្វាតវ៉ារបស់រដ្ឋសើឡាង៉រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន News StraitTimes កាលពីពេលថ្មីៗនេះ។ (more…)
គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅប្រទេសអារ៉ាប៊ីសាអូឌីតបានសម្លាប់ពលរដ្ឋអារ៉ាប៊ីសាអូឌីត ១៤នាក់នៅថ្ងៃថ្ងៃអាទិត្យ នេះ ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីតបានរាយការណ៍ដោយបន្ថែមថាឧទ្ធម្ភាគចក្រនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរដ្ឋ Aramco ។ (more…)
គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងវិនាសកម្មរញ្ជួយដីនៅប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ១៨៨នាក់ហើយ ខណៈ ១ ៥២០នាក់ទៀត រងរបួស។ក្រៅពីមនុស្សស្លាប់និងរបួស នៅមានមនុស្សប្រមាណ ៤ ៥០០០នាក់ទៀត កំពុងបាត់ខ្លួន និង ២ ៩២៧គ្រួសារ បាត់បង់ផ្ទះសម្បែង…
អ្នកចរចាជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់បានប្រកាសថា ភាគីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការបញ្ចេញថវិកាអ៊ីរ៉ង់ដែល (more…)
កាតានិងប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួលបានឱ្យដឹងថា កិច្ចពិភាក្សាជុំដំបូងរវាងក្រុមមន្រ្តីជាន់ខ្ពស់អាមេរិកនិងអ៉ីរ៉ង់នៅប្រទេសស្វ៉ីស បានបិទបញ្ចប់នាថ្ងៃចន្ទនេះ បន្ទាប់ពីវាបានចាប់ផ្តើមបរិយាកាសតានតឹង ដោយសារតែសេចក្តីប្រកាសរបស់ទីក្រុងតេហេរ៉ង់ អំពីការបិទច្រកសមុទ្រ Hormuz សាជាថ្មី ហើយនិងការព្រមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្តីពីការវាយប្រហារអ៉ីរ៉ង់ឡើងវិញ។ នេះបើតាមប្រភពពីការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន អាលចាហ្សីរ៉ា នាថ្ងៃចន្ទ ទី២២ ខែមិថុនា…
កិច្ចពិភាក្សាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលប្រព្រឹត្តធ្វើឡើងនៅប្រទេសស្វីស កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ប្រែជាឡើងកម្តៅភ្លាមៗ ដោយសារតែភាគីទាំងពីរ បោះពាក្យគំរាមគ្នាទៅវិញទៅមក ដើម្បីសង្កត់តុចរចា។ (more…)