ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មួយភាគបួននៃចំនួនប្រជាជននៅហ្គាហ្សា ដែលត្រូវបានឡោមព័ទពីសំណាក់អ៊ីស្រាអែល កំពុងឈានដល់ការធ្លាក់ទៅក្នុងស្ថានភាពនៃគ្រោះទុរ្ភិក្ស

មន្ត្រីមកពីអង្គការសហប្រជាជាតិ បានចោទប្រកាន់អ៊ីស្រាអែលថាបានរារាំងជំនួយជាប្រព័ន្ធមិនឱ្យទៅដល់ប្រជាជនប៉ាឡេស្ទីនដែលកំពុងរងនូវភាពអត់ឃ្លាន នៅក្នុងតំបន់ហ្គាហ្សា ដោយព្រមានថា យ៉ាងហោច (more…)

1 year ago

ប្រេស៊ីលបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែល និងត្រៀមបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេស ដែលជាជម្លោះការទូត ជុំវិញការអធិប្បាយរបស់លោកប្រធានាធិបតី Lula ដែលបានប្រៀបធៀបយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា ទៅនឹងការសម្លាប់រង្គាល

ប្រទេសប្រេស៊ីលបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែលនិយាយថា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva មិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសនេះ ជុំវិញ (more…)

1 year ago

អេស្ប៉ាញ គ្រោងនឹងដាក់ទណ្ឌកម្មជាឯកតោភាគី លើអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលដោយហិង្សា ក្នុងតំបន់ West Bank ប្រសិនបើអឺរ៉ុបមិនអាចឈានដល់កិច្ចព្រមព្រៀងរួមលើបញ្ហានេះ

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albarez បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសអេស្ប៉ាញនឹងដាក់ទណ្ឌកម្មឯកតោភាគី លើអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលដោយហិង្សានៅតំបន់ West Bank ប្រសិនបើដៃគូសហភាពអឺរ៉ុបរបស់ខ្លួន បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន អាល់ចាហ្ស៊ីរ៉ោះនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (more…)

1 year ago

បណ្តាមេដឹកនាំសហភាពអាហ្រ្វិកថ្កោលទោសប្រតិបត្តិការសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់

អាហ្រ្វិក៖ នៅក្នុងឱកាសសម័យប្រជុំវិសាមញ្ញលើកទី ៣៧ របស់ក្រុមមេដឹកនាំសហភាពអាហ្វ្រិកហៅកាត់ថា AU ដែលធើ្វឡើងក្នុងរដ្ឋធានីរបស់ប្រទេសអេត្យូពីកាលពីថ្ងៃសៅរ៍កន្លងទៅ បណ្តាប្រមុខរដ្ឋជាសមាជិក (more…)

1 year ago

សហជីពធំៗនៅកំពង់ផែសមុទ្រឥណ្ឌា បដិសេធមិនទទួលនិងមិនបញ្ជូននាវាដឹក​ទំនិញណាដែល​មាន​​អាវុធ​សម្រាប់អ៊ីស្រាអែល ​ដើម្បីប្រឆាំង​នឹង​សង្គ្រាម និង​ការ​សម្លាប់​ជនស្លូតត្រង់ពីសំណាក់​អ៊ីស្រាអែល នៅហ្គាហ្សា

សហព័ន្ធកម្មករដឹកជញ្ជូនផ្លូវទឹកឥណ្ឌា ដែលជាសហជីពដ៏ធំមួយមានសមាជិកជាង 3,500 នាក់ នៅកំពង់ផែចំនួន១១ នៃប្រទេសឥណ្ឌា បានសម្រេចចិត្តមិនទទួលនិងមិនបញ្ជូនចំពោះការ​ដឹក​ជញ្ជូន​អាវុធយោធា​សម្រាប់អ៊ីស្រាអែល នៅកំពង់ផែណាមួយនៅក្នុងប្រទេសនេះ។ នេះបើតាមការ​ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (more…)

1 year ago

លោក Prabowo ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី បើតាមលទ្ធផលក្រៅផ្លូវការ

ហ្សាការតា ៖ លោក Prabowo Subianto កាលពីយប់ថ្ងៃពុធ ទី១៤ ខែកុម្ភៈបានប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី បន្ទាប់ពីលទ្ធផលក្រៅផ្លូវការ បង្ហាញថាលោកនាំមុខដាច់លើគូប្រជែងរបស់លោកក្នុងការបោះឆ្នោតជុំទី១តែម្ដង ដោយមិនចាំបាច់មានការបោះឆ្នោតនៅជុំទី២នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ លោក Prabowo Subianto មានអាយុ ៧២ឆ្នាំ ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិ…

1 year ago

ការបោះឆ្នោតសកលក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីបានចាប់ផ្តើមនៅថ្ងៃនេះ

ហ្សាការតា៖ ការបោះឆ្នោតសកលនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈនេះ ដើម្បីជ្រើសរើសអ្នកដែល ត្រូវឡើងកាន់តំណែងជំនួសលោកប្រធានាធិបតី Joko Widodo នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuter ។ (more…)

1 year ago

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងធ្វើទស្សនកិច្ចលើកដំបូង​របស់ខ្លួនទៅកាន់​ប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការបង្ហូរឈាម នៅក្នុងតំបន់ហ្គា​ហ្សា

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងធ្វើទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់​ប្រទេសអេហ្ស៊ីប នៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការបង្ហូរឈាម នៅ​ក្នុង​តំបន់ហ្គា​ហ្សា។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២៤។ (more…)

1 year ago

តុលាការសហព័ន្ធម៉ាឡេស៊ីសម្រេចលុបចោលបទប្បញ្ញត្តិចំនួន១៦ នៅក្នុងក្រមព្រហ្មទណ្ឌស្ហារីអះ របស់រដ្ឋ Kelantan ដោយអះអាងថា វាមានលក្ខណៈលើសអំណាចរបស់ខ្លួន ខណៈដែលមានការតវ៉ាថាចាំបាច់ត្រូវតែការពារច្បាប់ស្ហារីអះ ហើយបារម្ភថាអាចធ្វើអោយខូចប្រព័ន្ធច្បាប់ស្ហារីអះទូទាំងប្រទេស

តុលាការសហព័ន្ធរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ បានចេញសាលក្រម សម្រេចលុបចោលបទប្បញ្ញត្តិចំនួន១៦ នៅក្នុងក្រមព្រហ្មទណ្ឌស្ហារីអះរបស់រដ្ឋកាឡាន់តាន់ ដែលត្រូវបាន (more…)

1 year ago

អារ៉ាប៊ីសាអូឌីតបន្តជួយដល់ប្រទេសយេម៉ែន ដោយបញ្ចេញជំនួយលើកទី២ចំនួន ២៥០លានដុល្លារ ដើម្បី​បន្ធូរបន្ថយឱនភាពថវិការបស់រដ្ឋាភិ​បាល

អារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបញ្ចេញជំនួយចំនួន ២៥០ លានដុល្លារ ដល់រដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសយេម៉ែន។ នេះបើតាមការ​ផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (more…)

1 year ago