ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ការចរចាជាមួយអាមេរិកនឹងបន្តទៀត ក្រោយពី «ការចាប់ផ្តើមដ៏ល្អប្រសើរ»

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នឹងបន្តការចរចាបន្ទាប់ពីបានជួបចរចានៅក្នុងប្រទេសអូម៉ង់ ក្នុងពេលមានវិបត្តិដែលបានបង្កើនការព្រួយបារម្ភពីជម្លោះរវាងប្រទេស (more…)

5 days ago

យោធាថៃ ទម្លាក់កុងតឺន័រព័ទ្ធយកដីកម្ពុជានៅថ្មដា និងការរាយបន្លាលួស តាំងពីក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

(ពោធិ៍សាត់)៖ នេះជាទិដ្ឋភាពទូកុងតឺន័រ ដែលយោធាថៃ បានដឹកមកទម្លាក់ព័ទ្ធយកដីកម្ពុជានៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ និងការរាយបន្លាលួសតាំងពីក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

5 days ago

យោធាអ៊ីស្រាអែលទើបចេញមុខទទួលស្គាល់ លើទិន្នន័យអ្នកស្លាប់ក្នុងសង្គ្រាមនៅហ្គាហ្សាថាក្នុងរង្វង់៧ម៉ឺននាក់ដែលពីមុនធ្លាប់តែដិសេធ

ក្រោយបដិសេធទិន្នន័យអ្នកស្លាប់របស់អាជ្ញាធរប៉ាឡេស្ទីន យោធាអ៊ីស្រាអែលបានចេញមុខបញ្ជាក់នៅថ្ងៃទី៣០ ខែមករា លើទិន្នន័យអ្នកស្លាប់ក្នុងសង្គ្រាមនៅតំបន់កាហ្សា។យោងតាមការបញ្ជាក់របស់មន្ត្រីយោធាជាន់ខ្ពស់របស់អ៊ីស្រាអែលទៅសារព័ត៌មាន Ynet ចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សាគឺក្នុងរង្វង់៧ម៉ឺននាក់។ (more…)

2 weeks ago

មនុស្ស១៥នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ក្នុងគ្រោះថ្នាក់លិចសាឡាងនៅហ្វីលីពីន

ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បាននិយាយនៅថ្ងៃចន្ទ ២៦ មករា នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់លិចសាឡាងចម្លងមួយគ្រឿង នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់យ៉ាងហោចណាស់ ១៥នាក់ ដោយមានមនុស្ស ៣១៦នាក់ ត្រូវបានជួយសង្គ្រោះ ខណៈក្រុមមន្រ្តីកំពុងតាមស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលនៅតែបាត់ខ្លួន។ (more…)

3 weeks ago

លោកណេតាន់យ៉ាហូមិនបានចូលរួមក្នុងពិធីប្រកាសសម្ពោធក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំ ព្រោះតែភ័យខ្លាចការចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅប្រទេសស្វីស

ទីភ្នាក់ងារសារព័ត៌មាន Haaretz របស់ហេព្រូ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសម្រេចចិត្តមិនចូលរួមពិធីស្បថចូលកាន់តំណែងក្រុមប្រឹក្សាសន្តិភាព ដែលបានធ្វើ (more…)

3 weeks ago

អារ៉ាប៊ីសាអូឌីតនិងប្រទេសក្នុងមជ្ឈិមបូព៌ាជាច្រើនបានប្រកាសពីគម្រោងចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំ

ប្រទេសចំនួនប្រាំបួននៅទូទាំងមជ្ឈិមបូព៌ា និងអាស៊ីបានប្រកាសពីគម្រោងចូលរួមជាមួយអ្វីដែលហៅថា "ក្រុមប្រឹក្សាសន្តិភាព" របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅក្នុងតំបន់ហ្គាហ្សា ដោយសង្កត់ (more…)

3 weeks ago

លោកត្រាំគំរាមយកពន្ធគយបារាំងដល់២០០% ក្រោយការបដិសេធរបស់លោកអេមម៉ានុយអែលម៉ាក្រុង មិនព្រមចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃទី១៩ មករា បានគំរាមយកពន្ធគយដល់២០០%លើស្រាសំប៉ាញរបស់បារាំង ជាការឆ្លើយតបចំពោះការបដិសេធរបស់លោកអេមម៉ានុយអែលម៉ាក្រុង មិនព្រមចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពសម្រាប់ជ្រោយហ្គាហ្សារបស់លោក ។ (more…)

3 weeks ago

លោក ត្រាំ ប្រកាសបង្កើតក្រុមប្រឹក្សាសន្តិភាពនិង​តម្រូវឱ្យបង់ថ្លៃ ១ពាន់លានដុល្លារ សម្រាប់កៅអីសមាជិកអចិន្ត្រៃយ៍ក្នុងក្រុមប្រឹក្សា

រដ្ឋបាលលោក ដូណាល់ ត្រាំ បានស្នើឱ្យប្រទេសនានាបង់ប្រាក់ចំនួន ១ពាន់លានដុល្លារ សម្រាប់កៅអីសមាជិកអចិន្ត្រៃយ៍ នៅក្នុងក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ដែលបង្កើតឡើងដើម្បីដោះស្រាយជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ ២០២៦។ (more…)

4 weeks ago

មនុស្សជាង ១០នាក់ស្លាប់ និងរាប់សិបនាក់ទៀតបាត់ខ្លួន ក្នុងអគ្គិភ័យផ្សារទំនើបដ៏ធំនៅប៉ាគីស្ថាន

នៅថ្ងៃចន្ទ (១៩ មករា) នេះ ក្រុមពន្លត់អគ្គិភ័យនៅទីក្រុងការ៉ាជី (Karachi) របស់ប៉ាគីស្ថាន កំពុងប្រឹងប្រែងស្វែងរកមនុស្សបាត់ខ្លួនជាង ៦០នាក់ បន្ទាប់ពីអគ្គិភ័យដ៏ធំមួយ បានបំផ្លាញផ្សារទំនើបមួយកន្លែងក្នុងទីក្រុងដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប៉ាគីស្ថានមួយនេះ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះកើនឡើងដល់ ១១នាក់។ (more…)

4 weeks ago

អាជ្ញាធរឥណ្ឌូណេស៊ីរកឃើញបំណែកយន្តហោះដែលបាត់ការទាក់ទង

យន្តហោះ​ឥណ្ឌូណេស៊ី​ដឹក​មនុស្ស​១១​នាក់​បាត់​ខ្លួន អាចធ្លាក់​លើ​ភ្នំ ក្រោយតាមរកឃើញបំនែកយន្តហោះរប៉ាត់រប៉ាយលើភ្នំនៅថ្ងៃ១៨ មករា ឆ្នាម២០២៦នេះ។ (more…)

4 weeks ago