ព័ត៌មានអន្តរជាតិ

លោកបណ្ឌិត Abdul Wahab bin Zain Al Abidin Al Shaibi ត្រូវបានជ្រើសរើសជាអ្នកស្នងតំណែងនៃអ្នកកាន់សោរទ្វារកាកហ្ពះ បន្ទាប់ពី Sheikh Saleh Al-Shaiba

លោកបណ្ឌិត Abdul Wahab bin Zain Al Abidin Al Shaibi ត្រូវបានជ្រើសរើសអោយក្លាយជាអ្នកស្នងតំណែងនៃអ្នកកាន់សោរទ្វារកាកហ្ពះ បន្ទាប់ពី Sheikh Saleh Al-Shaiba ដែលជាអ្នកស្នងតំណែងកាន់សោរ ទី១០៩ របស់ Uthman ibn Talha…

1 year ago

គម្ពីរគួរអានប្រមាណជិត២លានច្បាប់នឹងត្រូវចែកជូនដល់សាសនិកឥស្លាមដែលធ្វើដំណើរធម្មយាត្រាហាជ្ជីនៅប្រទេសអារ៉ាប៊ីសាអូឌីតមុនត្រលប់ទៅប្រទេសរបស់ខ្លួន

ទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា ក្រសួងកិច្ចការឥស្លាម របស់អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមចែកគម្ពីរគួរអាន 1,879,352 ច្បាប់ ទៅកាន់អ្នកធ្វើធម្មយាត្រាហាជ្ជី។ (more…)

1 year ago

អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កន្លែងស្តុកជ័រកៅស៊ូអ៊ុតថ្នល់នៃរោងចក្រចម្រាញ់ប្រេង ក្នុងប្រទេសអ៊ីរ៉ាក់

មានហេតុការណ៍អគ្គិភ័យមួយបានកើតឡើង ដោយឆាបឆេះកន្លែងស្តុកជ័រកៅស៊ូអ៊ុតថ្នល់នៃរោងចក្រចម្រាញ់ប្រេង ដែលមានទីតាំងនៅផ្លូវ Erbil-Gwer ក្នុងប្រទេសអ៊ីរ៉ាក់។ ភ្នាក់ងារសារព័ត៌មាន Rudaw នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានចុះផ្សាយដោយដកស្រង់សម្តីរបស់មន្ត្រី បានអោយដឹងថា អគ្គិភ័យនេះបានកើតឡើងនាល្ងាចថ្ងៃពុធ។ ប្រភពដដែល បានបន្តថា កងកម្លាំងការពារស៊ីវិលចំនួន ១២រូប បានរងរបួសក្នុងគ្រោះអគ្គិភ័យនេះ។ (more…)

1 year ago

មនុស្សចំនួន ៤៩នាក់ បានស្លាប់បាត់បត់ជីវិតដោយសារអគ្គីភ័យនៅប្រទេសគូវ៉ែត

ភ្លើងដ៏សន្ធោសន្ធៅបានឆេះអគារមួយ ដែលជាលំនៅឋានរបស់កម្មករបរទេសក្នុងប្រទេសគូវ៉ែត នៅថ្ងៃពុធ បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៤៩នាក់។ អគ្គិភ័យនេះត្រូវបានសង្ស័យថា បណ្តាលមកពីការមិនគោរពតាមបទបញ្ញត្តិសំណង់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានkuwait times នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ (more…)

1 year ago

ប្រធានអង្គការសុខភាពពិភពលោក៖ កុមារប៉ាឡេស្ទីនចំនួន ៨,០០០នាក់ ដែលមានអាយុក្រោម ៥ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងព្យាបាលសម្រាប់កង្វះអាហារូបត្ថម្ភ រួមទាំងកុមារចំនួន ១,៦០០ នាក់ ដែលមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

ប្រធានអង្គការសុខភាពពិភពលោក៖ កុមារប៉ាឡេស្ទីនចំនួន ៨,០០០នាក់ ដែលមានអាយុក្រោម ៥ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងព្យាបាលសម្រាប់កង្វះអាហារូបត្ថម្ភ រួមទាំងកុមារចំនួន ១,៦០០ នាក់ ដែលមាន (more…)

1 year ago

Mashaallah! លោកយាយ Sarahouda Stiti ជនជាតិអាល់ហ្សេរី ដែលមានអាយុរហូតដល់ ១៣០ឆ្នាំ បានទៅដល់ទឹកដីដ៏ពិសិដ្ឋដើម្បីចូលរួមធ្វើហាជ្ជី ឆ្នាំ២០២៤

ជារឿងដ៏គួរអោយភ្ញាក់ផ្អើល ដែលលោកយាយ Sarahouda Stiti ជនជាតិអាល់ហ្សេរី មានអាយុរហូតដល់ ១៣០ឆ្នាំទៅហើយ បានទៅចូលរួមបំពេញកាតព្វកិច្ចហាជ្ជី ឆ្នាំ២០២៤។ យោងតាមការផ្សាយដោយគេហទំព័រ Siasat នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានអោយដឹងថា លោកយាយ Sarahouda Stiti បានទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត និងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ…

1 year ago

អង្គការសហប្រជាជាតិ៖ ការសម្លាប់ជនស៊ីវិលនៅហ្កាហ្សា អំឡុងប្រតិបត្តិការរំដោះចំណាប់ថ្នូររបស់អ៊ីស្រាអែល អាចជាឧក្រិដ្ឋកម្មសង្គ្រាម

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី១១ ខែមិថុនា) បាននិយាយថា ការសម្លាប់ជនស៊ីវិលនៅតំបន់ហ្កាហ្សា អំឡុងពេលប្រតិបត្តិការរបស់អ៊ីស្រាអែល ដើម្បីរំដោះចំណាប់ថ្នូរចំនួន ៤នាក់ និងការឃុំឃាំងក្រុមប្រដាប់អាវុធ នៅក្នុងតំបន់ដែលមានប្រជាជនណែនណាន់តាន់តាប់នេះ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។ (more…)

1 year ago

លិចទូកមួយគ្រឿងនៅឆ្នេរសមុទ្រ Aden ប្រទេសយេម៉ែន បណ្តាលអោយមនុស្ស ៣៩នាក់ស្លាប់ ខណៈ១៥០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន

មន្ត្រីក្នុងតំបន់ និងសាក្សី បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៩នាក់បានស្លាប់ ដែលភាគច្រើនជាស្ត្រី និង ១៥០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងដែលផ្ទុកមនុស្ស ២៦០នាក់ បានលិចនៅឆ្នេរសមុទ្រ Aden របស់ប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។…

1 year ago

ស្ត្រីឥណ្ទូនេស៊ីមួយរូបបានស្លាប់ ដោយសារពស់ថ្លាន់លេប បន្ទាប់ពីបាត់ខ្លួនអស់ជាច្រើនថ្ងៃ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ស្ត្រីមួយរូបនៅភាគកណ្តាលប្រទេសឥណ្ឌូនេស៊ីបានស្លាប់ ដោយសារពស់ថ្លាន់លេប បន្ទាប់ពីបាត់ខ្លួនអស់ជាច្រើនថ្ងៃ។ ឧបទ្ទវហេតុដ៏គួរអោយសង្វេគនេះ បានកើតឡើងនៅក្នុងភូមិ Kalempang ខេត្ត Sulawesi ភាគខាងត្បូង ដែលពស់ថ្លាន់ប្រវែង ៥ម៉ែត្រ (16ហ្វីត)។ ស្រ្តីរងគ្រោះមានឈ្មោះ Farida អាយុ ៤៥ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។ (more…)

1 year ago

តុលាការកំពូលអារ៉ាប៊ីសាអូឌីតអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនមើលខ្នើតខែហ្ស៊ុលហិជ្ជៈនៅល្ងាចថ្ងៃព្រហស្ប៍ទី៦ ខែមិថុនា ដើម្បីកំណត់ថ្ងៃនៃការចាប់ផ្តើមខែហ្សុលហិជ្ជៈនិងការប្រតិបត្តធម្មយាត្រាហាជ្ជី

បើតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បានរាយការណ៍កាលពីថ្ងៃពុធនេះថា តុលាការកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យជនមូស្លីមទាំងអស់នៅក្នុងប្រទេស មើលអឌ្ឍចន្ទឬខ្នើតខែ ហ្សុលហិជ្ចៈ នៅល្ងាចព្រហស្ប៍ទី៦ ខែ មិថុនាដោយ ការមើលឃើញខ្នើតខែនេះគឺជាការបញ្ជាក់នៃចាប់ផ្តើមនៃខែឥស្លាមហ្ស៊ុលហិជ្ជៈហើយការធ្វើធម្មយាត្រាហាជ្ជីនឹងត្រូវបានអនុវត្តន៍និងការប្រារព្វបុណ្យអាដហា ។ (more…)

1 year ago