ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ជួប​សំណេះសំណាលជាមួយអ្នកបន្តវេនជំនាញវិជ្ជាជីវៈដូនតា ជំនាញ​ធ្វើ​សាជី​ នៅ​ស្រុក​កំពង់ត្រឡាច​

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី៤​ ខែតុលា​ ឆ្នាំ២០២៥ ​លោក​ជំទាវ​បណ្ឌិត​សភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាលជាមួយអ្នកគ្រូ ខាត ម៉ៃនះ ជាគ្រូបង្គោលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដល់សិស្សក្រីក្រនៅក្នុងសហគមន៍ ភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ (more…)

2 months ago

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ …!!

បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ភ្លាមៗនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះទិញស្បៀង និងសម្ភារ យកមកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ…

2 months ago

ប្រតិបត្តិការចុះឆែកឆេរឃ្លាំងស្តុកទំនិញដ៏ធំមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យទី១ កម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញទំនិញជាង៧០តោន ដែលនាំចូលពីប្រទេសថៃ និងប្រទេសចិន មិនមានការបង់ពន្ធចូលរដ្ឋ

ទីតាំង ឃ្លាំង លេខ ១៦៦៩ ផ្លូវលេខ ៣៨សេ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ១ ខណ្ឌ មានជ័យ ដោយមានឈ្មោះ អៀង ធី ជា តំណាង ម្ចាស់ អាជីវកម្មដ្ឋាន ។…

2 months ago

កូនភ្លោះ ខ្មែរឥស្លាម ៣នាក់ នៅស្រុកក្រូចឆ្នារ ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកញ្ញា បានអញ្ជើញជួបសំណេះសំណាល នាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ អំណោយ និងថវិកាមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តីសម្រាលបានកូនភ្លោះ…

2 months ago

វិហារឥស្លាមមួយខ្នង ស្ថិតនៅឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ក្រោមជំនួយឧបត្ថម្ភពីអង្គការមូលនិធិហ្សាកាត់អាមេរិច តាមរយៈមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ត្រូវបានប្រគល់អោយប្រើប្រាស់ក្រោយពីសាងសង់រួចជាស្ថាពរ

ក្រចេះ៖ វិហារឥស្លាមដ៏ស្រស់ស្អាតមួយខ្នងដែលមានឈ្មោះថា “អាល់ ហ្វូរកន” ដោយទទួលបានជំនួយឧបត្ថម្ភពីអង្គការមូលនិធិហ្សាកាត់អាមេរិច តាមរយៈមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ពេលនេះត្រូវ (more…)

2 months ago

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើស្ថាប័នហាឡាលម៉ាឡេស៊ី ទទួលស្គាល់ហាឡាលកម្ពុជា ដើម្បីឲ្យអ្នកផលិត ឬកែច្នៃផលិតផលដែលមានស្លាកសញ្ញាហាឡាលកម្ពុជា អាចនាំចេញទៅម៉ាឡេស៊ីនិងពិភពលោក

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានជួបពិភាក្សាការងារជាមួយ (more…)

2 months ago

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់សភាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ ព្រមទាំងវត្តមានស្វាគមន៍ពីសំណាក់ ឯកឧត្តម អ៊ុក ចាន់ដារ៉ា…

2 months ago

អគ្គីភ័យបំផ្លាញផ្ទះ១ខ្នង របស់គ្រួសារខ្មែរឥស្លាម នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

នៅម៉ោង១១:០០នាទី ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥នេះ អគ្គីភ័យបានឆាបឆេះ ផ្ទះមួយខ្នងរបស់ លោក ម៉ាត់ ស្លេះ ប្រពន្ធឈ្មោះ ម៉ាត់ ហាំទោន នៅភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ផ្ទះ (more…)

3 months ago

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr.…

3 months ago

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌នៅកម្ពុជា ដែលកំពុងរងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌នៅកម្ពុជា ដែលកំពុងរងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ (more…)

3 months ago