រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វាហាន អាល់ សាអូ ដក្នុងការសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃអាទិត្យថា សកម្មភាពរបស់អ៊ីស្រាអែលបានធ្វើហួសពីវិសាលភាពនៃការការពារខ្លួន ហើយប្រទេសនេះគួរតែបញ្ឈប់ការដាក់ទណ្ឌកម្មរួមទៅលើប្រជាជនប៉ាឡេស្ទីន។ (more…)
រីយ៉ាដ៖ ព្រះអង្គម្ចាស់ Mohammed bin Salman នាយរដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌិតបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken ក្នុងទីក្រុង Riyadh នៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាអំពីការកើនឡើងនៃកម្លាំងយោធាបច្ចុប្បន្ននៅក្នុងតំបន់ ហ្គាហ្សា ។ (more…)
កោះកុង៖ សមាគម សៀហអាប់ឌុលឡោះអាន់នូរី នៃប្រទេសគុយវ៉ែត តាមរយៈអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ បានជួយសាងសង់អគារម៉ាស្ជិត១ខ្នង មានទំហំ២៥ម៉ែត្រ និងបណ្ដោយ៣៥ម៉ែត្រ ជាមួយឡៅតឿ ដែលមានផ្ទៃក្រឡាសរុប ១,២២៥ម៉ែត្រការ៉េ រួមទាំងការិយាល័យម៉ាស្ជិត សរុបតម្លៃជាង ៤១ម៉ឺនដុល្លារអាមេរិក ដល់ពលរដ្ឋខ្មែរឥស្លាម នៅក្នុងខេត្តកោះកុង ដើម្បីបម្រើដល់ការងាររៀបចំកម្មវិធីផ្សេងៗ ។…
អឌ្ឍចន្ទក្រហមតួកគីបាននិយាយនៅថ្ងៃសុក្រទី ១៣ ខែតុលា ប្រាប់សារព័ត៌មានReuters ថា យន្តហោះយោធាតួកគីដែលមានជំនួយមនុស្សធម៌សម្រាប់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានទៅដល់អេហ្ស៊ីប ខណៈដែលប្រធានាធិបតី តួកគីTayyip Erdogan បានហៅការរំលោភសិទ្ធិប្រឆាំងនឹងជនស៊ីវិលនថា "មិនអាចទទួលយកបាន" ហើយអំពាវនាវឲ្យមានការជួយតាមច្រកប្រទេសអេហ្ស៊ីប។ ចំណែកឯជំនួយមនុស្សធម៌ជាបរិក្ខាពេទ្យរបស់អេមីរ៉ាតក៏បានទៅដល់ និងត្រៀមដឹកទៅតំបន់ហ្គាហ្សាផងដែរ។
អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានចេញការអំពាវនាវបន្ទាន់មួយសម្រាប់ជំនួយ ២៩៤ លានដុល្លារអាមេរិក ដើម្បីដោះស្រាយ «តម្រូវការបន្ទាន់បំផុត» នៅក្នុងតំបន់ហ្គាហ្សា និងតំបន់កាន់កាប់ West Bank ជាកន្លែងដែលពលរដ្ឋ (more…)
(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃសុក្រនេះ យោធាអ៉ីស្រាអែលបានអំពាវនាវឱ្យ ប្រជាជនប៉ាឡេស្ទីនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងទីក្រុង Gaza City នៃតំបន់ Gaza Strip ចាកចេញពីផ្ទះសម្បែង ហើយជម្លៀសខ្លួនឆ្ពោះទៅកាន់ភាគខាងត្បូង ដើម្បីសុវត្ថិភាពរបស់ពួកគេផ្ទាល់ ខណៈវាគឺជាសញ្ញាបង្ហាញថា អ៉ីស្រាអែលនឹងបើកប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំ វាយលុកចូលដែនដីប៉ាឡេស្ទីនមួយនេះ ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP…
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះនរា ភ្ជាប់មកតំបន់កោះពេជ្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ (more…)
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារបន្ទាន់បន្តបន្ទាប់គ្នាទាំងយប់ពាក់ព័ន្ធការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់។ ក្នុងសារសំឡេងរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត…
តាមរាជបញ្ជារបស់ព្រះចៅ Sultan Haji Hassanal Bolkiah ប្រទេសប្រ៊ុយណេបានប្រកាសពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Abdul Mateen និង Yang Mulia Dayang Anisha Rosnah binti Adam នៅថ្ងៃទី ៧ខែមករា ឆ្នាំ ២០២៤…
អ្នកនាំពាក្យក្រុមតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃអាទិត្យ (៨ តុលា) នេះថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន កើនឡើងដល់ជាង២.០០០នាក់ នៅក្នុងការរញ្ជួយដីដ៏មហន្តរាយបំផុតមួយ ដែលបានវាយប្រហារប្រទេសនេះ ក្នុងរយៈពេលពីរទសវត្សរ៍មក។ (more…)