ព័ត៌មានជាតិ

អត្តពលិកជនជាតិបង់ក្លាដែស Saiful Islam Shanto ដែលគ្រោងនឹងដើរដោយថ្មើរជើងឆ្លងកាត់ប្រទេសចំនួន១៩៣ ជុំវិញពិភពលោក ដើម្បីបំផុសគំនិតថែរក្សាដើមឈើ ការអភិរក្សបរិស្ថាន និងរបៀបរស់នៅប្រកបដោយផាសុកភាព បានមកដល់ប្រទេសកម្ពុជា

Spread the love
លោក Saiful Islam Shanto អត្តពលិកធ្វើដំណើរជុំវិញពិភពលោក ជនជាតិបង់ក្លាដែស ដែលគ្រោងនឹងដើរដោយថ្មើរជើងឆ្លងកាត់ប្រទេសចំនួន១៩៣ ជុំវិញពិភពលោក ដើម្បីបំផុសគំនិតអំពីការថែរក្សាដើមឈើ លើកកម្ពស់ការអភិរក្សបរិស្ថាន ទប់ស្កាត់ការឡើងកម្តៅផែនដី និងជម្រុញមនុស្សឱ្យមានរបៀបរស់នៅប្រកបដោយផាសុកភាព និងវិន័យ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា។

ក្នុងបេសកកម្ម «ដំណើរថ្មើរជើងជុំវិញពិភពលោក» (World Travel on Foot) ចាប់ផ្តើមនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដែលផ្តើមចេញពីទីក្រុងដាកា លោកមានគោលដៅធ្វើដំណើរឆ្លងកាត់ប្រទេស១៩៣ ក្នុងរយៈពេល ១២ឆ្នាំ ពោលគឺបញ្ចប់នៅកំឡុងឆ្នាំ២០៣៦។
លោក Shanto បានធ្វើដំណើរអស់រយៈពេលជាច្រើនខែរួចមកហើយ ដោយឆ្លងកាត់ប្រទេសបង់ក្លាដែស ឥណ្ឌា អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន នេប៉ាល់ និងថៃ។ លោកបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដែលជាប្រទេសទី៧ តាមច្រកទ្វារព្រំដែនអន្តោប្រវេសន៍ប៉ោយប៉ែត។ ហើយនឹងបន្តទៅកាន់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ដទៃទៀត រួមមាន ប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី។
នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មានភ្នំពេញប៉ុស្ដិ៍ លោក Shanto បាននិយាយថា៖ “នេះមិនមែនគ្រាន់តែជាការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនទេ តែវាជាបេសកកម្មមួយដើម្បីបំផុសការយល់ដឹងជាសកលអំពីការថែរក្សាព្រៃឈើ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ”។ លោកក៏មានបំណងជំរុញមនុស្សឱ្យមានរបៀបរស់នៅប្រកបដោយសុខភាពល្អ និងវិន័យផងដែរ៕

Bangladeshi hiker Saiful Islam Shanto, center, is seen off by his family members as he begins his round-the-world journey in Dhaka on March 22, 2024. (AN Photo)

camm

Recent Posts

អ៊ីស្រាអែលអនុម័តច្បាប់ប្រហារជីវិត ដែលគេមើលឃើញថាដាក់ចំពោះជនជាតិប៉ាឡេស្ទីនដែលជាប់ចោទពីបទភេរវកម្ម

អ៊ីស្រាអែល៖ សភាអ៊ីស្រាអែលបានបោះឆ្នោតគាំទ្រឲ្យមានការប្រើប្រាស់ទោសប្រហារជីវិតទៅលើជនជាតិប៉ាឡេស្ទីនណាដែលត្រូវបានតុលាការកាត់ទោសពីបទភេរវកម្ម។ច្បាប់ថ្មីទើបអនុម័តនៅថ្ងៃទី៣០ ខែមីនានេះ (more…)

20 hours ago

ប៉ាគីស្ថានដឹកនាំប្រទេសចំនួនបួន ដើម្បីទាក់ទាញសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មកពិភាក្សា

ប្រទេសប៉ាគីស្ថានបានរៀបចំកិច្ចប្រជុំការទូតដ៏សំខាន់មួយជាមួយលោក Ishaq Dar និងសមភាគីមកពីប្រទេសទួគីយេ អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងជម្លោះដែលកំពុងបន្តពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ កិច្ចចរចានៅទីក្រុង Islamabadនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ មានគោលបំណងរៀបចំមូលដ្ឋានសម្រាប់ការចរចាដោយផ្ទាល់ដែលអាចធ្វើទៅបានរវាងភាគីទាំងពីរ។ (more…)

2 days ago

អារ៉ាប៊ីសាអូឌីតចាប់ផ្តើមប្រើរើបំពង់បង្ហូរប្រេងពេញសមត្ថភាពដោយមិនចាំបាច់នាំប្រេងតាមច្រកHormuz

បំពង់បង្ហូរប្រេង East-West ដ៏សំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz កំពុងបូមប្រេងពេញសមត្ថភាព 7 លានបារ៉ែលក្នុងមួយថ្ងៃ នេះបើយោងតាមអ្នកដឹងអំពីបញ្ហានេះ។ (more…)

2 days ago

ការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋបាលលោក Trump កំពុងផ្ទុះឡើងនៅ​ក្នុងទីក្រុង​នានា​ទូទាំង​សហរដ្ឋអាមេរិក ដែលជាការជួបជុំលើកទីបីនៃការតវ៉ា

ការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋបាលលោក Trump កំពុងផ្ទុះឡើងនៅ​ក្នុងទីក្រុង​នានា​ទូទាំង​សហរដ្ឋអាមេរិក ដែលជាការជួបជុំលើកទីបីនៃការតវ៉ាមានឈ្មោះថា គ្មានស្ដេចនៅអាមេរិកទេ (No Kings) ដែលធ្លាប់បានទាក់ទាញហ្វូងមនុស្សរាប់លាននាក់។ (more…)

2 days ago

អ៊ុយក្រែន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខដែនអាកាសជាមួយអារ៉ាប៊ីសាអ៊ូឌីត

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើទស្សនកិច្ចដ៏មិននឹកស្មានដល់មួយទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលសង្គ្រាមមជ្ឈិមបូព៌ាបានបង្កឱ្យមានការចាប់អារម្មណ៍ពីរដ្ឋឈូងសមុទ្រលើបច្ចេកវិទ្យាការពារដែនអាកាសអ៊ុយក្រែន។ (more…)

5 days ago

ប៉ាគីស្ថាន ប្រកាសត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់

(ឥស្លាម៉ាបាដ)៖ នាថ្ងៃអង្គារទី២៤ ខែមីនានេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Mohamad Shehbaz Sharif បានប្រកាសថា ប្រទេសរបស់លោកមានឆន្ទៈពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន…

7 days ago