ព័ត៌មានជាតិ

ស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប(NTC Group)ដែលមានបុត្រសម្ព័ន្ធស្ថាប័នអប់រំចំនួន ៥ រៀបចំ ប្រជុំបូកសរុបការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត ឆ្នាំ២០២៦របស់ខ្លួន

Spread the love

ស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប(NTC Group) ដែលមានបុត្រសម្ព័ន្ធស្ថាប័នអប់រំចំនួន៥ រួមមាន៖ សាលាកុមារប៉ាស៊ីហ្វិក, សាលាអន្តរជាតិ អាមេរិកាំងប៉ាស៊ីហ្វិក, សាលាសុវណ្ណភូមិ, សាលាអ៊ិស វ៉េស និង NTC Exam Centre នៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៦នេះបានរៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
កិច្ចប្រជុំបូកសរុបការងារនេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកជំទាវបណ្ឌិត គឺម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំយុវជននិងកីឡា លោកឧកញ៉ា ជា ធីឡាយព្រមទាំងលោកជំទាវ យូ ឃីម ធីឡាយ និងមានវត្តមានលោក ឃឹម ផុន ប្រធាននាយកប្រតិបតិ្ត អ៊ិន ធី ស៊ី គ្រុប ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិក គ្រប់លំដាប់ថ្នាក់ ។

ក្រោយពីរបាយការណ៍ ការឡើងធ្វើបទបង្ហាញពីសមិទ្ធផលផ្សេងៗ របស់តំណាងស្ថាប័នអប់រំដែលជាបុត្រសម្ព័ន្ធអ៊ីនស៊ីធីគ្រុបរួចមក លោក ឃឹម ផុន ប្រធាននាយកប្រតិបតិ្ត បានបញ្ជាក់ថា សាលារៀនសុវណ្ណភូមិមានការអភិវឌ្ឍ និងការរីក ចម្រើនយ៉ាងលឿន ដែលជាសញ្ញាណបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺ “ជាការខិតខំរបស់ យើងទាំងអស់គ្នា”។ ជាពិសេសគិតត្រឹមដើមឆ្នាំ២០២៦នេះ សាលារៀនសុវណ្ណភូមិ មានអាយុកាល៣០ឆ្នាំមកហើយ ហើយឆ្នាំ២០២៥ជាឆ្នាំដែលសាលារៀនសុវណ្ណភូមិបំបែកនូវឯកកត្តកម្មថ្មីៗជាច្រើន ល្បីល្បាញនិងទទួលស្គាល់ពីសាធារណជននិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ។

នាឱកាសនោះលោកឧកញ៉ា ជា ធីឡា ស្ថាបនិកនិងជាអគ្គនាយក ស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុបបាន ចូលរួមអបអរជាអនេកប្បការ និងកោតសរសើរចំពោះ លោកប្រធាននាយកប្រតិបត្តិ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូបុគ្គលិកគ្រប់ផ្នែក និងគ្រប់សេវាកម្មទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ស្មារតី និងមានទំនួលខុសត្រូវខ្ពស់ ចំពោះការងាររបស់ខ្លួនសម្រេចបានតាមផែនការដែលបានកំណត់ បង្កើតបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទកភាព និងនូវតែបន្តជាស្ថាប័នអប់រំ ឯកជនឈានមុខគេ ក្នុងការផ្តល់សេវាអប់រំដល់សិស្សប្រកបដោយគុណភាពខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផែនការការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់យើងទាំងអស់ ពិតជាមានល្អិតល្អន់ និងចាំបាច់ក្នុងការអភិវឌ្ឍជាបន្តទៀត ដើម្បីលើកកម្ពស់គុណភាពអប់រំ និងជំរុញស្ថាប័ន យើងឆ្ពោះទៅរកឧត្តមភាពនៃវិស័យអប់រំ ដោយស្របទៅនឹងគោលនយោបាយអប់រំជាតិរបស់ក្រសួង អប់រំ យុវជន និងកីឡា។

លោកឧកញ៉ា ជា ធីឡាយក៏លើកឡើងផងដែរថា ពិតណាស់ វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍជាតិ។ កុមារគ្រប់រូប ត្រូវទទួលបានការសិក្សា និងការអប់រំពេញលេញមួយទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់ម្នាក់ៗ និងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ ជាងនេះទៅទៀត ការអប់រំមិនត្រឹមតែផ្តោតទៅលើចំណេះដឹងតាមមុខវិជ្ជាក្នុងសៀវភៅសិក្សា គោលតែមួយមុខនោះទេ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំឥរិយាបថសិស្សផងដែរ។ យើងដឹងហើយថា “ចំណេះដឹងគឺសំខាន់ ប៉ុន្តែឥរិយាបថសំខាន់ជាងនេះទៅទៀត ដើម្បីរស់នៅ និងធ្វើការងារប្រកបដោយសុខដុមរមនា”។ ដើម្បីសម្រេចបានគោលដៅទាំងនោះយើង ត្រូវបន្តការអភិវឌ្ឍវិជា្ជជីវៈជាប្រចាំ ទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសង្គមជាតិទាំងមូល។

មានមិតិសំណេះសំណាលក្នុងពិធីនេះ លោកជំទាវបណ្ឌិត គឺម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំយុវជននិងកីឡាបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប ពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់កាលៈទេសៈក្នុងរយៈកាល៣០ឆ្នាំហើយទទួលសមិទ្ធផលជាច្រើនប្រកបដោយមោទកភាពក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលលើវិស័យអប់រំពិសេសការចូលរួមលើកកម្ពស់គុណភាពអប់រំនៅព្រះរាជាណាចក្រកម្ពុជាយើង ។ លោកជំទាវបណ្ឌិតក៌មានប្រសាសន័ផងដែរថា លទ្ធផលនៃការវាយតម្លៃគុណភាពអប់រំរបស់កម្ពុជាក្នុងកម្រិតអន្តរជាតិ និងតំបន់ ពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែករបស់ស្ថាប័នអប់រំអ៊ីន ធី ស៊ីគ្រុបឡើយ ។ ម្យ៉ាងទៀតអ៊ិនធីស៊ី គ្រុប បានចូលរួមអភិវឌ្ឍស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់និតិកាលដែលផ្តោតលើវស័យអប់រំផងដែរ។

គួរឲ្យដឹងដែរថា ក្នុងចំណោមបុត្រសម្ព័ន្ធទាំងប្រាំបរបស់អ៊ិន ស៊ីធី គ្រុប សាលារៀនសុវណ្ណភូមិមានការរីចម្រើនគួរឲ្យកត់សម្គាល់ ដោយ បច្ចុប្បន្នមានចំនួន៥០ទីតាំងតាមរាជធានីខេត្ត ក្រុង នានា ហើយមានបុគ្គលិកបម្រើការងារក្នុងស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុបនេះ ចំនួនជិត៥០០០នាក់ និងសិស្សានុសិស្ស កំពុងសិក្សា មានចំនួនជាង៧០០០០នាក់។

camm

Recent Posts

កម្ពុជាព្រមានពីការកើនឡើងកំដៅខ្លាំង និងជំរុញឱ្យសាធារណជនចូលរួមទប់ស្កាត់អគ្គីភ័យនៅតាមមូលដ្ឋាន និងភ្លើងឆេះព្រៃ

ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការអគ្គីភ័លើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួងបរិស្ថានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។ (more…)

4 days ago

សាលារៀនសុវណ្ណភូមិ រៀបចំការប្រកួតកីឡា និងប្រឡងសិល្បៈសិស្ស ដណ្តើមពានរង្វាន់ ៣០ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ប្រកបដោយជោគជ័យ

ភ្នំពេញ៖ សាលារៀនសុវណ្ណភូមិ បានរៀបចំការប្រកួតកីឡា និងប្រឡងសិល្បៈសិស្ស ដណ្តើមពានរង្វាន់ ៣០ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ប្រកបដោយជោគជ័យដោយបានប្រារព្ធ (more…)

4 days ago

អារ៉ាប៊ីសាអូឌីតអនុម័តគម្រោងរៀបចំអកាសយាន្តដ្ឋានថ្មីមួយនៅក្រុងម៉ាក្កះ សម្រាប់សម្រួលការធ្វើដំណើរអ្នកធម្មយាត្រាហាជ្ជី និងអ៊ុំរ៉ោះដែលមានការកើនឡើងរាល់ឆ្នាំ

អារ៉ាប៊ីសាអូឌីតកំពុងជំរុញទៅមុខជាមួយនឹងអាកាសយានដ្ឋានថ្មីមួយនៅទីក្រុងម៉ាក្កះ ដែលជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនកាន់តែទូលំទូលាយ ដែលមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ (more…)

4 days ago

លោក ត្រាំបញ្ជាក់ជាថ្មីថា អាមេរិកនឹងចេញពីអ៊ីរ៉ង់ «ឆាប់ៗ» ហើយនឹងត្រឡប់ទៅវិញបើចាំបាច់

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (១ មេសា) ថា សហរដ្ឋអាមេរិកនឹង «ចេញពីអ៊ីរ៉ង់យ៉ាងឆាប់រហ័ស» ហើយអាចនឹងត្រឡប់ទៅវិញសម្រាប់ការ (more…)

4 days ago

អ៊ីស្រាអែលអនុម័តច្បាប់ប្រហារជីវិត ដែលគេមើលឃើញថាដាក់ចំពោះជនជាតិប៉ាឡេស្ទីនដែលជាប់ចោទពីបទភេរវកម្ម

អ៊ីស្រាអែល៖ សភាអ៊ីស្រាអែលបានបោះឆ្នោតគាំទ្រឲ្យមានការប្រើប្រាស់ទោសប្រហារជីវិតទៅលើជនជាតិប៉ាឡេស្ទីនណាដែលត្រូវបានតុលាការកាត់ទោសពីបទភេរវកម្ម។ច្បាប់ថ្មីទើបអនុម័តនៅថ្ងៃទី៣០ ខែមីនានេះ (more…)

6 days ago

ប៉ាគីស្ថានដឹកនាំប្រទេសចំនួនបួន ដើម្បីទាក់ទាញសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មកពិភាក្សា

ប្រទេសប៉ាគីស្ថានបានរៀបចំកិច្ចប្រជុំការទូតដ៏សំខាន់មួយជាមួយលោក Ishaq Dar និងសមភាគីមកពីប្រទេសទួគីយេ អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងជម្លោះដែលកំពុងបន្តពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ កិច្ចចរចានៅទីក្រុង Islamabadនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ មានគោលបំណងរៀបចំមូលដ្ឋានសម្រាប់ការចរចាដោយផ្ទាល់ដែលអាចធ្វើទៅបានរវាងភាគីទាំងពីរ។ (more…)

1 week ago