កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី ៧ ខែឧសភា ឆ្នាំ២០២៣ វិទ្យាស្ថានអប់រំឥស្លាមកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សជ័យលាភីចំនួន៤៧នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ស្ថិតនៅឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ម៉ាល័យ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក សេកអាឌូឡាហ្ស៊ី អាលីអាល់ម៉ូហាណាឌី តំណាងសប្បុរសជននៃរដ្ឋកាតាផងដែរ។
នាក្នុងឱកាសនោះ លោក សេង ទាំ នាយកវិទ្យាស្ថានអប់រំឥស្លាមកម្ពុជាខេត្តកំពង់ឆ្នាំងនិងលោក សេកអាឌូឡាហ្ស៊ី អាលីអាល់ម៉ូហាណាឌី តំណាងសប្បុរសជននៃរដ្ឋកាតា បានឱ្យដឹងថា វិទ្យាស្ថានអប់រំឥស្លាមកម្ពុជាខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០០៧ ដែលមានកម្រិតតាំងពីថ្នាក់បឋមសិក្សារហូតដល់អនុវិទ្យាល័យ និងបន្តអនុវត្តវិទ្យាល័យផងដែរ។ ក្រៅពីជាសាលាចំណេះដឹងទូទៅ នៅក្នុងវិទ្យាស្ថាននេះក៏បានបណ្តុះបណ្តាលជំនាញកសិកម្ម កាត់ដេរកុំព្យូទ័រ និងបសុវប្បកម្មថែមទៀត។
បន្ថែមពីនោះ វិទ្យាស្ថានមានទស្សនៈវិស័យលើកម្ពស់ស្ត្រីនៅក្នុងសហគមន៍ឥស្លាមឱ្យមានសមត្ថភាពលើកកម្ពស់ជីវភាពគ្រួសារ ដើម្បីចូលរួមចំណែកអភិវឌ្ឍគ្រួសារ និងសង្គមជាតិឱ្យកាន់តែមានភាពប្រសើរឡើង។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ម៉ម ម៉ាឡៃ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានកត់សម្គាល់ថា តាមរយៈរបាយការណ៍របស់វិទ្យាស្ថានអប់រំឥស្លាមកម្ពុជាខេត្តកំពង់ឆ្នាំង បានឆ្លុះបញ្ចាំងអោយឃើញថា វិស័យអប់រំឥស្លាមនៅក្នុងខេត្តកំពង់ឆ្នាំង បាននឹងកំពុងរីកចម្រើន និងស្របតាមប្រព័ន្ធអប់រំជាតិ ជាពិសេស ឆ្លើយតបទៅនិងកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពពេញលេញ ហើយមានចំណេះដឹងនិងជំនាញខ្ពស់។
ឯកឧត្តម បានបន្តថា ផ្អែកលើសមិទ្ធផលនិងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល សហគមន៍ឥស្លាមកម្ពុជាបានចាប់ផ្តើមពង្រឹងទៅលើវិស័យអប់រំនៅតាមមូលដ្ឋាន ដោយមានការបើកទូលាយពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនាក់ទំនងជាមួយសហគមន៍ឥស្លាមនៅតាមបណ្តាប្រទេសជាមិត្ត ទាំងនៅក្នុងតំបន់ និងជុំវិញពិភពលោក ធ្វើឱ្យសហគមន៍ឥស្លាមមានលទ្ធភាពជាងមុន ដូចជា ការកសាងអគារសិក្សា ដែលជាកត្តាជំរុញលើវិស័យអប់រំ និងបានចូលរួមចំណែកនាំអោយមានការវិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាបន្តបន្ទាប់។
គួរជម្រាបថា សិស្សជ័យលាភីទាំង៤៧ ក៏ទទួលបានការប្រគល់សញ្ញាបត្ររួមជាមួយប្រាក់រង្វាន់លើកទឹកចិត្តផងដែរ ពីសំណាក់ឯកឧត្តមគណៈអធិបតី ដោយក្នុងនោះ សិស្សជ័យលាភីនៃបឋមសិក្សាជំនាន់ទី៨ ចំនួន៣០នាក់ និងសិស្សមធ្យមសិក្សាជំនាន់ទី៥ ចំនួន១៧នាក់។ ឯកឧត្តមគណៈអធិបតី ក៏បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីផងដែរ។
ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការអគ្គីភ័លើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួងបរិស្ថានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។ (more…)
ភ្នំពេញ៖ សាលារៀនសុវណ្ណភូមិ បានរៀបចំការប្រកួតកីឡា និងប្រឡងសិល្បៈសិស្ស ដណ្តើមពានរង្វាន់ ៣០ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ប្រកបដោយជោគជ័យដោយបានប្រារព្ធ (more…)
អារ៉ាប៊ីសាអូឌីតកំពុងជំរុញទៅមុខជាមួយនឹងអាកាសយានដ្ឋានថ្មីមួយនៅទីក្រុងម៉ាក្កះ ដែលជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនកាន់តែទូលំទូលាយ ដែលមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ (more…)
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (១ មេសា) ថា សហរដ្ឋអាមេរិកនឹង «ចេញពីអ៊ីរ៉ង់យ៉ាងឆាប់រហ័ស» ហើយអាចនឹងត្រឡប់ទៅវិញសម្រាប់ការ (more…)
អ៊ីស្រាអែល៖ សភាអ៊ីស្រាអែលបានបោះឆ្នោតគាំទ្រឲ្យមានការប្រើប្រាស់ទោសប្រហារជីវិតទៅលើជនជាតិប៉ាឡេស្ទីនណាដែលត្រូវបានតុលាការកាត់ទោសពីបទភេរវកម្ម។ច្បាប់ថ្មីទើបអនុម័តនៅថ្ងៃទី៣០ ខែមីនានេះ (more…)
ប្រទេសប៉ាគីស្ថានបានរៀបចំកិច្ចប្រជុំការទូតដ៏សំខាន់មួយជាមួយលោក Ishaq Dar និងសមភាគីមកពីប្រទេសទួគីយេ អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងជម្លោះដែលកំពុងបន្តពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ កិច្ចចរចានៅទីក្រុង Islamabadនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ មានគោលបំណងរៀបចំមូលដ្ឋានសម្រាប់ការចរចាដោយផ្ទាល់ដែលអាចធ្វើទៅបានរវាងភាគីទាំងពីរ។ (more…)