ភ្នំពេញ៖ សាលារៀនសុវណ្ណភូមិ បានរៀបចំការប្រកួតកីឡា និងប្រឡងសិល្បៈសិស្ស ដណ្តើមពានរង្វាន់ ៣០ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ប្រកបដោយជោគជ័យដោយបានប្រារព្ធ
ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡា និងប្រឡងសិល្បៈនេះ យ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិក នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ព្រមទាំង លោកជំទាវ យូរ ឃីម ធីឡាយ និង លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នារសៀលថ្ងៃទី១ ខែ មេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តការណ័កម្ពុជា កូរ៉េ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរខួប ៣០ឆ្នាំ នៃការបង្កើត និងអភិវឌ្ឍន៍របស់ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ព្រមទាំងបង្កើតវេទិកាឱ្យសិស្សានុសិស្សបង្ហាញសមត្ថភាព ទេពកោសល្យ និងការច្នៃប្រឌិតរបស់ខ្លួន ក្នុងវិស័យកីឡា និងសិល្បៈ។ កម្មវិធីបានទាក់ទាញការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំ គ្រូបង្រៀន សិស្សានុសិស្ស និងអាណាព្យាបាល ពីសាខានានារបស់សាលា។
ក្នុងអំឡុងពេលប្រកួតកន្លងមក មានការប្រកួតក្នុងវិញ្ញាសាកីឡាចម្រុះ ដូចជា បាល់ទាត់ បាល់ទះ និងប្រភេទកីឡាផ្សេងៗ ព្រមទាំងការប្រឡងសិល្បៈ ដូចជា ចម្រៀង របាំ និងការសម្តែង ដែលបានបង្ហាញពីសមត្ថភាពយ៉ាងលេចធ្លោ និងភាពក្លាហានរបស់សិស្សានុសិស្ស។
មានប្រសាសន៍សំណេះសំណាល ក្នុងពិធីបិទនេះ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិក នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុបមានប្រសាសន៍លើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះ គឺមិនត្រឹមតែផ្តោតលើការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាការលើកកម្ពស់ការអប់រំបែបគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលទាំងផ្នែកបញ្ញាស្មារតី កាយសម្បទា សិល្បៈ និងស្មារតីសហការជាក្រុម។
លោកឧកញ៉ាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី និងសិល្បៈករ-សិល្បៈការិនី ក្នុងអំឡុងពេលប្រកួតកន្លងមក។ ការចូលរួមរបស់លោកអ្នក គឺជាកម្លាំងចិត្តដ៏សំខាន់ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពរស់រវើក និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតនេះបានបញ្ចប់ដោយជោគជ័យ រួមមានវិញ្ញាសាផ្នែកសិល្បៈមានចំនួន១៩ វិញ្ញាសា និងផ្នែកកីឡាមានចំនួន១៨វិញ្ញាសា ដោយមានសិស្សានុសិស្សចូលរួមសរុប ទាំងផ្នែកសិល្បះនិងកីឡាមានចំនួន២៣៤៨ នាក់។ ក្នុងឱកាសនេះ ក៏មានការប្រគល់ពានរង្វាន់ និងវិញ្ញាបនបត្រ រួមជាប្រាក់លើទឹកចិត្តជូនដល់កីឡាករ-កីឡាការិនី និងសិល្បៈករ-សិល្បៈការិនីដែលទទួលបានជ័យលាភីក្នុងវិញ្ញាសាផ្សេងៗ ផងដែរ ។
ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការអគ្គីភ័លើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួងបរិស្ថានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។ (more…)
អារ៉ាប៊ីសាអូឌីតកំពុងជំរុញទៅមុខជាមួយនឹងអាកាសយានដ្ឋានថ្មីមួយនៅទីក្រុងម៉ាក្កះ ដែលជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនកាន់តែទូលំទូលាយ ដែលមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ (more…)
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (១ មេសា) ថា សហរដ្ឋអាមេរិកនឹង «ចេញពីអ៊ីរ៉ង់យ៉ាងឆាប់រហ័ស» ហើយអាចនឹងត្រឡប់ទៅវិញសម្រាប់ការ (more…)
អ៊ីស្រាអែល៖ សភាអ៊ីស្រាអែលបានបោះឆ្នោតគាំទ្រឲ្យមានការប្រើប្រាស់ទោសប្រហារជីវិតទៅលើជនជាតិប៉ាឡេស្ទីនណាដែលត្រូវបានតុលាការកាត់ទោសពីបទភេរវកម្ម។ច្បាប់ថ្មីទើបអនុម័តនៅថ្ងៃទី៣០ ខែមីនានេះ (more…)
ប្រទេសប៉ាគីស្ថានបានរៀបចំកិច្ចប្រជុំការទូតដ៏សំខាន់មួយជាមួយលោក Ishaq Dar និងសមភាគីមកពីប្រទេសទួគីយេ អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងជម្លោះដែលកំពុងបន្តពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ កិច្ចចរចានៅទីក្រុង Islamabadនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ មានគោលបំណងរៀបចំមូលដ្ឋានសម្រាប់ការចរចាដោយផ្ទាល់ដែលអាចធ្វើទៅបានរវាងភាគីទាំងពីរ។ (more…)
បំពង់បង្ហូរប្រេង East-West ដ៏សំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz កំពុងបូមប្រេងពេញសមត្ថភាព 7 លានបារ៉ែលក្នុងមួយថ្ងៃ នេះបើយោងតាមអ្នកដឹងអំពីបញ្ហានេះ។ (more…)