ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត

Spread the love
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការបន្តលើកស្ទួយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត។

នាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនពីបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធនឹងគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនបរទេស និងបង្កើនភាពប្រកួតប្រជែង។ លោកជំទាវ ក៏បានអញ្ជើញគណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីត ពិចារណាវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតផលហាឡាល។
ជាកិច្ចឆ្លើយតប ឯកឧត្តមប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា បានកត់សម្គាល់ពីភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា និងជម្រាបជូនអំពីបំណងក្នុងការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតនៅកម្ពុជា នាពេលអនាគត។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះការស្វាគមន៍របស់កម្ពុជា និងបានគូសបញ្ជាក់ថាកម្ពុជា គឺជាច្រកដ៏សំខាន់សម្រាប់ការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030។
ជាកិច្ចបញ្ចប់​ ភាគីទាំងពីរ បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការអនុវត្តផែនការសកម្មភាពការងារក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញទំនាក់ទំនងពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស (GAFT) នៃប្រទេសអារ៉ាប៊ីសាអូឌីតប្រកបដោយប្រសិទ្ធិភាព និងមានសុទិដ្ឋិនិយមថាតាមរយៈការបង្កើតក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ នឹងផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធិ ដែលនឹងផ្តល់ភាពងាយស្រួលក្នុងការពង្រីកប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ។
camm

Share
Published by
camm

Recent Posts

កិច្ចភាក្សាការងាររវាងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និង គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា…

1 hour ago

ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ រួមជាមួយសហការី បាននាំយកកញ្ចប់អាហារស្រាយបួស ចែកជូនដល់ ហាកឹមម៉ាស្ជិតទាំង ២៥វិហារ ក្នុងស្រុកក្រូចឆ្មារ ដើម្បីអបអរសាទរខែរ៉ាម៉ាឌន

ត្បូងឃ្មុំ៖ ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ រួមជាមួយសហការី បានចុះជួបសំណេះសំណាល និងនាំយក កញ្ចប់អាហារស្រាយបួស ចែកជូនដល់ ហាកឹមម៉ាស្ជិតទាំង ២៥វិហារ ក្នុងស្រុកក្រូចឆ្មារ ក្នុងឱកាសអបអរសាទរ ខែរ៉ាម៉ាឌន…

1 hour ago

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

តបតាមការអញ្ជើញរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសដែលឯកឧត្តមបានចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១០…

1 hour ago

ពលរដ្ឋខ្មែរឥស្លាម៥១៩គ្រួសារទទួលកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនពីក្រុមការងារចុះមូលដ្ឋានស្រុកបាកាន ខេត្តពោធិសាត់

នៅរសៀលថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាកាន និងក្រុមការហារបានអញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាជាសាសនិកខ្មែរឥស្លាម និងចែកកញ្ចប់អាហារសម្រាប់ខែបួសរ៉ម៉ាឌនមកពី៥ ឃុំរួមមាន រំលេច បឹងខ្នារ ត្រពាំងជង បឹងបត់កណ្តោល និងស្នាមព្រះ…

2 hours ago

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ការចរចាជាមួយអាមេរិកនឹងបន្តទៀត ក្រោយពី «ការចាប់ផ្តើមដ៏ល្អប្រសើរ»

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នឹងបន្តការចរចាបន្ទាប់ពីបានជួបចរចានៅក្នុងប្រទេសអូម៉ង់ ក្នុងពេលមានវិបត្តិដែលបានបង្កើនការព្រួយបារម្ភពីជម្លោះរវាងប្រទេស (more…)

2 hours ago

យោធាថៃ ទម្លាក់កុងតឺន័រព័ទ្ធយកដីកម្ពុជានៅថ្មដា និងការរាយបន្លាលួស តាំងពីក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

(ពោធិ៍សាត់)៖ នេះជាទិដ្ឋភាពទូកុងតឺន័រ ដែលយោធាថៃ បានដឹកមកទម្លាក់ព័ទ្ធយកដីកម្ពុជានៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ និងការរាយបន្លាលួសតាំងពីក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

2 hours ago