(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ត.ផ.ហ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» ដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន គ.ត.ផ.ហ.ក. ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអន្តរក្រសួងសិក្សាជំរុញការអភិវឌ្ឍផលិតផលឧស្សាហកម្ម និងចំណីអាហារហាឡាលនៅកម្ពុជា ដោយប្រើប្រាស់ក្របខ័ណ្ឌតំបន់សេដ្ឋកិច្ចពិសេស ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិក សមាជិកា នៃគ.ត.ផ.ហ.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋមន្ត្រី និងជាប្រធាន គ.ត.ផ.ហ.ក. បានណែនាំឱ្យលេខាធិការដ្ឋាន និងក្រុមឯកទេសផលិតផលហាឡាល នៃគ.ត.ផ.ហ.ក. ពិនិត្យលទ្ធភាពសិក្សាលើការធ្វើវិសោធនកម្មអនុក្រឹត្យស្តីការរៀបចំ និងប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដើម្បីឱ្យមានសង្គតិភាព និងជំរុញឱ្យកិច្ចការហាឡាលនៅកម្ពុជាកាន់តែរីកចម្រើន ក៏ដូចជាបន្តលើកកម្ពស់កិច្ចការហាឡាលនៅកម្ពុជាតាមរយៈការផ្សព្វផ្សាយពីអត្ថប្រយោជន៍របស់ផលិតផល និងសេវាកម្មហាឡាល ដែលជាផលិតផលមានស្តង់ដារគុណភាពខ្ពស់ និងគោរពតាមគោលការណ៍សាសនាឥស្លាម ដល់ធុរជន និងអ្នកប្រើប្រាស់ ឱ្យបានទូលំទូលាយ និងបន្តរៀបចំបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធនឹងកិច្ចការហាឡាល និងសិក្សាស្វែងយល់អំពីឧត្តមានុវត្តន៍អន្តរជាតិ នៃប្រព័ន្ធហាឡាលក្នុងតំបន់និងអន្តរជាតិ ក្នុងគោលបំណងស្វែងរកអនុស្សរណៈនៃការយោគយល់គ្នា ឬកិច្ចព្រមព្រៀងទទួលស្គាល់ រវាងគ.ត.ផ.ហ.ក. និងស្ថាប័នហាឡាលអន្តរជាតិ។
ប៉ាគីស្ថាន ៖ មហន្តរាយអគ្គិភ័យដ៏រន្ធត់មួយ បានកើតឡើងនៅមន្ទីរពេទ្យរដ្ឋ Pakistan Institute of Medical Sciences (PIMS) ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែសីហា…
វិមានរដ្ឋសភា៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឯកឧត្តម Tan Sri Dato' Johari bin…
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មានរួមជាមួយថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អាជ្ញាធរឃុំព្រៃសាម៉ាន់ និង (more…)
អាជ្ញាធរឥណ្ឌូណេស៊ីនៅខេត្តស៊ូម៉ាត្រាខាងត្បូង បានចូលរួមក្នុងពិធីសាសនា ដោយរៀបចំពិធីថ្វាយបង្គំបួងសួងសុំភ្លៀង ខណៈភ្លើងឆេះព្រៃ និងតំបន់ព្រៃភក់កំពុងរាលដាលយ៉ាងខ្លាំង បង្កឱ្យមានផ្សែងអ័ព្ទក្រាស់គ្របដណ្តប់ទីក្រុងមួយចំនួន។ (more…)
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពទឹកជំនន់តាមដងទន្លេមេគង្គ ក្នុងឃុំព្រែកសាម៉ាន់ និងឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ (more…)
ម៉ាឡេស៊ីបានបង្កើនការត្រៀមលក្ខណៈសន្តិសុខ និងរឹតបន្តឹងការគ្រប់គ្រងតាមបណ្តោយព្រំដែនម៉ាឡេស៊ី–ថៃ បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់នៅតំបន់ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ (more…)