ព័ត៌មានជាតិ

រឿងរ៉ាវជីវិត និងបញ្ហាសុខភាព របស់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហម ៥០០នាក់ នឹងត្រូវបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សាយព័ត៌មាន

Spread the love
ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំកម្មវិធីសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥០០នាក់ ដើម្បីផ្តល់ឱកាសឲ្យអ្នកទាំងអស់នេះ បាននិយាយរៀបរាប់អំពីរឿងរ៉ាវជីវិតពិត និងបញ្ហាសុខភាពរបស់ខ្លួន តាមរយៈប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈ។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជាមានការជួបប្រជុំជាមួយស្ថាប័នឯកជន, អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ ចំនួន១៥រូប ដើម្បីរៀបចំការផ្សព្វផ្សាយអំពីបទពិសោធន៍ជីវិតពិត និងបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការផ្សព្វ​ផ្សាយនេះមានការចូលរួមពីក្រុមតូរ្យតន្រ្តី, ស្ថាបត្យករ, សិល្បករ-សិល្បការិនី, អ្នកផលិតវីដេអូ, អ្នកស្ម័គ្រចិត្ត, បណ្តាញទូរទស្សន៍ឯកជន, អ្នកស្រាវជ្រាវ, សារព័ត៌មាន, អង្គការមជ្ឈមណ្ឌលព័ត៌មាន, មន្ទីរសម្រាកព្យាបាលឯកជន និងសហគមន៍ចាម ដែលក្រុមនីមួយៗមានយន្តការខុសៗគ្នាក្នុងការផ្សព្វផ្សាយ ទៅកាន់សា​ធារណជនអំពីរឿងជីវិតពិត និងបញ្ហាសុខភាព​របស់អ្នករស់រាន​មានជីវិតពីសម័យខ្មែរក្រហម។
camm

Share
Published by
camm

Recent Posts

សិស្សានុសិស្សសាលារៀនសុវណ្ណភូមិ 762នាក់ ទទួលវិញ្ញាបនបត្រគុណវុឌ្ឍិភាសាអង់គ្លេសខេមប្រ៊ីជ ខណៈដែលសាលារៀនសុវណ្ណភូមិទទួលត្រូវបានទទួលស្គាល់ជាមជ្ឈមណ្ឌលត្រៀមប្រលងcambridgeកម្រិតមាស ដំបូងគេនៅកម្ពុជា

សិស្សានុសិស្សជ័យលាភីចំនួន ៧៦២នាក់ មកពីទូទាំងព្រះរាជាណាចក្រកម្ពុជា បានទទួលវិញ្ញាបនបត្រគុណវុឌ្ឍិភាសាអង់គ្លេសខេមប្រ៊ីជ (Cambridge English) ពីសាលារៀនសុវណ្ណភូមិ ក្នុងពិធីដ៏អធិកអធម ដែល (more…)

1 day ago

ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (more…)

1 day ago

យោធាអ៊ីស្រាអែលទើបចេញមុខទទួលស្គាល់ លើទិន្នន័យអ្នកស្លាប់ក្នុងសង្គ្រាមនៅហ្គាហ្សាថាក្នុងរង្វង់៧ម៉ឺននាក់ដែលពីមុនធ្លាប់តែដិសេធ

ក្រោយបដិសេធទិន្នន័យអ្នកស្លាប់របស់អាជ្ញាធរប៉ាឡេស្ទីន យោធាអ៊ីស្រាអែលបានចេញមុខបញ្ជាក់នៅថ្ងៃទី៣០ ខែមករា លើទិន្នន័យអ្នកស្លាប់ក្នុងសង្គ្រាមនៅតំបន់កាហ្សា។យោងតាមការបញ្ជាក់របស់មន្ត្រីយោធាជាន់ខ្ពស់របស់អ៊ីស្រាអែលទៅសារព័ត៌មាន Ynet ចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សាគឺក្នុងរង្វង់៧ម៉ឺននាក់។ (more…)

1 day ago

ស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប(NTC Group)ដែលមានបុត្រសម្ព័ន្ធស្ថាប័នអប់រំចំនួន ៥ រៀបចំ ប្រជុំបូកសរុបការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត ឆ្នាំ២០២៦របស់ខ្លួន

ស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប(NTC Group) ដែលមានបុត្រសម្ព័ន្ធស្ថាប័នអប់រំចំនួន៥ រួមមាន៖ សាលាកុមារប៉ាស៊ីហ្វិក, សាលាអន្តរជាតិ អាមេរិកាំងប៉ាស៊ីហ្វិក, សាលាសុវណ្ណភូមិ, សាលាអ៊ិស វ៉េស និង NTC Exam Centre…

2 days ago

រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន

រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែមករាឆ្នាំ២០២៦ ខណៈដែលព្រះអង្គយាងបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងវ៉ាស៊ីនតោន។ (more…)

4 days ago

កម្ពុជាបណ្ដេញចេញជនជាតិមីយ៉ាន់ម៉ា៧២៩នាក់ តាមយន្តហោះពិសេស ពាក់ព័ន្ធការឆបោកតាមអនឡាញ និងគ្មានលិខិតឆ្លងដែន

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ច បានបណ្តេញជនជាតិមីយ៉ាន់ម៉ា សរុបចំនួន ៧២៩នាក់ (ស្រី២១៧នាក់) ចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេស ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (online…

4 days ago