បន្ទាយមានជ័យ)៖ យោងតាមរបាយការណ៍បឋម យ៉ាងហោចណាស់មានមនុស្ស១០នាក់ ត្រូវបានរកឃើញស្លាប់ និង៣០នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូហ្រ្គេនដាយមិន នៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈមកដល់ម៉ោងនេះ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។នេះបើតាមការចុះផ្សាយរបស់Fresh News នៅព្រឹកថ្ងៃទី២៩ ខែធ្នូរនេះ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបញ្ជាផ្ទាល់របស់លោក សិទ្ធិ ឡោះ បានប្រើប្រាស់កម្លាំងសរុប៣៦០នាក់ រថយន្តពន្លត់អគ្គីភ័យ ១១គ្រឿង។ កម្លាំងកំពុងកិច្ចប្រតិបត្តិការជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងបន្តរុករកជនរងគ្រោះបន្តទៀត។
សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែមូលហេតុយ៉ាងណានោះនៅមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយ៕
ប្រភព៖ Fresh News
នៅរសៀលថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី និងលោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ (more…)
ពិធីអ៊ិជទីម៉ាក ជួបជុំសាសនិកឥស្លាមដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក ស្ថិតនៅវិហារឥស្លាម ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសាសនិកឥស្លាមចូលរួមចំនួន ៩,៤២៩នាក់ មកពីទូទាំង ២៥រាជធានី ខេត្ត ក្រុង និងសាសនិកឥស្លាមបរទេស ចំនួន៤៨នាក់…
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា…
ត្បូងឃ្មុំ៖ ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ រួមជាមួយសហការី បានចុះជួបសំណេះសំណាល និងនាំយក កញ្ចប់អាហារស្រាយបួស ចែកជូនដល់ ហាកឹមម៉ាស្ជិតទាំង ២៥វិហារ ក្នុងស្រុកក្រូចឆ្មារ ក្នុងឱកាសអបអរសាទរ ខែរ៉ាម៉ាឌន…
តបតាមការអញ្ជើញរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសដែលឯកឧត្តមបានចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១០…
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត…