អ្នករៀបចំកម្មវិធី បាននិយាយថា មនុស្សជាង ២ម៉ឺននាក់មកពីជុំវិញពិភពលោក បានសម្រុកទៅកាន់ទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស សម្រាប់ចុងសប្តាហ៍ដ៏មានរសជាតិ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ពិធីបុណ្យអាហារហាឡាល់ពិភពលោកប្រចាំឆ្នាំ (World Halal Food Festival) សម្រាប់ឆ្នាំ២០២៣។
នេះគឺជាឆ្នាំទីប្រាំបី ក្នុងការរៀបចំព្រឹត្តិការណ៍នេះដែលត្រូវបានចាត់ទុកថាជាពិធីបុណ្យអាហារហាឡាលដ៏ធំបំផុត និងដំណើរការយូរបំផុតនៅលើពិភពលោក។ វាត្រូវបានប្រារព្ធធ្វើឡើង កាលថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅពហុកីឡដ្ឋាន London Stadium ក្នុងឧទ្យាន Queen Elizabeth Olympic Park។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
លោក Graham Gilmore នាយកប្រតិបត្តិនៃកីឡដ្ឋាន London Stadium បាននិយាយថា “យើងពិតជារីករាយក្នុងការស្វាគមន៍ការត្រលប់មកវិញនូវពិធីបុណ្យអាហារដ៏អស្ចារ្យនេះសម្រាប់ឆ្នាំទី៣ ដែលរៀបចំធ្វើឡើងនៅ កីឡដ្ឋាន London Stadium។ កន្លែងរបស់យើងគឺសមល្អសម្រាប់ព្រឹត្តិការណ៍នេះ ដែលប្រមូលផ្តុំនូវអាហារ តន្ត្រី និងវប្បធម៌នៃសហគមន៍មូស្លីមសម្រាប់ទាំងអស់គ្នាដើម្បីរីករាយនៅក្នុងបេះដូងនៃទីក្រុងឡុងដ៍ខាងកើត”។
សាសនាឥស្លាមគឺជាសាសនាធំទីពីរនៅចក្រភពអង់គ្លេស! យោងតាមតួលេខជំរឿន ចំនួនប្រជាជនម៉ូស្លីមបានកើនឡើងចំនួន ១.២លាននាក់ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៣.៩លាននាក់ ក្នុងឆ្នាំ២០២១ ឬប្រហែល ៦.៥ភាគរយ កើនឡើងពី ៤.៤ភាគរយ ក្នុងឆ្នាំ២០១១។
ទីផ្សារហាឡាលនៅចក្រភពអង់គ្លេស កំពុងកើនឡើងក្នុងអត្រាគួរឱ្យកត់សម្គាល់ ហើយតម្លៃសរុបរបស់វាត្រូវបានប៉ាន់ប្រមាណថា មានចន្លោះពី ១ពាន់លានផោន (១.២ពាន់លានដុល្លារ) ទៅ ២ពាន់លានផោន។ នេះបើយោងតាមគណៈកម្មាធិការត្រួតពិនិត្យហាឡាល់ ដែលជាស្ថាប័នបញ្ជាក់ហាឡាល់ធំបំផុតនៅក្នុងប្រទេស។
លោកស្រី Iman Mustafa ប្រធានប្រតិបត្តិករនៃសមាគមពាណិជ្ជកម្មឥស្លាមអង់គ្លេស បាននិយាយថា តួនាទីរបស់ពួកគេគឺដើម្បីលើកកម្ពស់ សម្របសម្រួល និងគាំទ្រដល់អាជីវកម្មដែលផ្គត់ផ្គង់ផលិតផល និងសេវាកម្មហាឡាល់។ គោលបំណង និងបេសកកម្មរបស់យើងគឺធ្វើយ៉ាងណាដើម្បីឲ្យសេដ្ឋកិច្ចហាឡាលរីកចម្រើននៅក្នុងចក្រភពអង់គ្លេស និងទូទាំងពិភពលោក។
លោកស្រី Mustafa បាននិយាយថា៖ “ហេតុផលមួយក្នុងចំណោមហេតុផលដែលយើងសម្រេចចិត្តរៀបចំពិធីបុណ្យអាហារហាឡាល់ពិភពលោកគឺការប្រើប្រាស់អាហារដើម្បីបំបែករបាំងសង្គម និងការយល់ខុសនៅក្នុងសហគមន៍មូស្លីម” ។ “វាគឺជាវិធីមួយដើម្បីបង្កើតវេទិកាមួយដើម្បីចូលរួមសហគមន៍ទាំងអស់ដោយប្រើអាហារជាយានជំនិះ ហើយនោះជាអ្វីដែលយើងបានធ្វើដោយនាំយកមនុស្សប្រភេទផ្សេងៗគ្នាពីជំនឿ និងសាវតាផ្សេងៗគ្នាដើម្បីរីករាយជាមួយអាហារជុំវិញតុ៕
ឧត្តមានជ័យ៖ លោកជំទាវ ម៉ាណ ណាវី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក (more…)
The death toll of Cambodian civilians rose to 17 after two more deaths were reported…
More than 425,000 people have been forced to flee their homes to seek safety as…
Cambodia’s Minister of Women’s Affairs, Dr. Ing Kantha Phavi, delivered essential supplies to military units…
Royal Academy of Cambodia President Sok Touch speaking at the Cambodia-China relations. RAC A symposium…
The Czech Ambassador to Cambodia, Ms Markéta Kolc Hájková, has expressed strong sympathy with the…